ព័ត៌មានជាតិ
សម្តេចធិបតី៖ កុំឱ្យស្មារតីរួបរួមគ្នាការពារទឹកដីដូចភ្លើងចំបើង គឺត្រូវចិញ្ចឹមស្មារតីស្នេហាជាតិតជំនាន់
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំឭកទៅកាន់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសប្បុរសជន កុំឱ្យស្មារតីរួបរួមគ្នាការពារទឹកដីដូចភ្លើងចំបើង ពោលត្រូវបន្តការឯកភាពគ្នា និងត្រូវចិញ្ចឹមស្មារតីស្នេហាជាតិតជំនាន់ ដើម្បីធានាបាននូវសន្តិសុខយូរអង្វែង។

អញ្ជើញជាអធិបតី “អបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណទៅដល់ស្មារតីរួមគ្នារបស់ប្រជាជនយើង ដែលចូលរួមគ្នា មូលគ្នានៅក្នុងការការពារទឹកដី ការគាំទ្រទៅដល់យុទ្ធជន និងការជួយទៅដល់ជនភៀសសឹកដែលជួបការលំបាកគិតចាប់ពីមានការផ្ទុះសង្គ្រាមមក។ យ៉ាងណាមិញ សម្តេចធិបតី រំឭកថា កុំឱ្យស្មារតីរួបរួមគ្នានេះដូចជាភ្លើងចំបើង តែម្តងម្កាល ពោលត្រូវចិញ្ចឹមស្មារតីនៃការសាមគ្គី ការឯកភាពគ្នានេះ ពង្រឹងជាតិខ្មែរ ពង្រឹងសមត្ថភាពការពារជាតិ ដើម្បីយើងអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់រាប់ជំនាន់តទៅមុខ។
ការថ្លែងបែបនេះ បន្ទាប់ពីសម្តេចសង្កេតឃើញប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានសហការគ្នា យ៉ាងល្អកៀរគរមូលនិធិ ផ្តល់ជាសម្ភារ ស្បៀង ថវិកា ដើម្បីគាំទ្រដល់ពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខ អំឡុងពេលយោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា។
យ៉ាងណាមិញ សម្តេចធិបតី ថ្លែងប្រាប់ទៅកាន់សប្បុរជនដែលនាំយកជំនួយសម្ភារ ស្បៀងជូនកងទ័ព ហាមការទៅថត ឬ Live ពីទីតាំងយោធា លេណដ្ឋាន នាំឱ្យសត្រូវស្គាល់ទីតាំង ងាយវាយបំបុកដូចការប៉ះទង្គិចគ្នាលើកទី១។ ទោះជាបែបនេះក្តី សម្តេចមិនហាមឃាត់ការទៅសួរសុខទុក្ខយោធិនជួរមុខនោះទេ។ សម្តេចថ្លែងថា៖«ពេលនេះកុំទៅជួរមុខ កុំទៅថតទីតាំងយោធា តែមិនហាមបងប្អូនទៅជួបសួរសុខទុក្ខយោធានាទេ ខ្ញុំឃើងបងប្អូនយល់ច្រើន។ ខុសពីការប៉ះគ្នាលើកទី១ ពេលនោះបងប្អូនខ្លះ ថត ឬ LIVE នៅលេណដ្ឋានជួរមុខតែម្តង ចឹងវាស្មើនឹងឱ្យគេស្គាល់ប្រភេទលេណដ្ឋានយើង ហើយកន្លែងហ្នឹងពេលប្រយុទ្ធគ្នាគេបាញ់បុកតែម្តង»។

ដោយឡែកក្នុងជម្លោះព្រំដែនថៃឈ្លានពានទឹកដីកម្ពុជា សម្តេចធិបតី អះអាងម្តងទៀតថា កម្ពុជានឹងប្រើប្រាស់គ្រប់ឱកាសនៃការចរចាដោយសន្តិវិធី ទោះបីនៅសល់ត្រឹម ១% ក៏ដោយ ដើម្បីការពារបូរណភាពទឹកដី និងចៀសវាងការបង្ហូរឈាម ការបាត់បង់ជីវិតទាហាន និងប្រជាពលរដ្ឋ។ សម្តេចបញ្ជាក់ថា៖«ខ្ញុំនិយាយម្តងទៀត ទោះបីនៅមានសង្ឃឹម ទ្វារមិនទាន់បិទទាំងស្រុង នៅបើកតែ១% ក្នុងការចូលតុចរចាដោះស្រាយដោយសន្តិវិធី គឺយើងត្រូវប្រើវាឱ្យអស់លទ្ធភាព ជាជាងច្បាំងគ្នា»៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


