ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីហុងគ្រី ជំរុញអឺរ៉ុបលុបទណ្ឌកម្មប្រឆាំងរុស្ស៊ី ដើម្បីស្តារវិស័យថាមពល
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán បានជំរុញឲ្យសហភាពអឺរ៉ុប (EU) លុបចោលទណ្ឌកម្មលើការនាំចូលថាមពលពីរុស្ស៊ីជាបន្ទាន់ ដើម្បីការពារសេដ្ឋកិច្ចប្លុកនេះពី «វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រ» ដែលកើតឡើងជាផលវិបាកនៃសង្គ្រាមអ៊ីរ៉ង់។ នេះបើយោងតាមរបាយកាណ៍ចេញផ្សាយពី RT ។

លោក Orban បានសរសេរនៅលើបណ្ដាញសង្គម X នៅថ្ងៃព្រហស្បតិ៍ទី២មេសាថា អឺរ៉ុបកំពុងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រ ពោលគឺកំពុងស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ មធ្យោបាយតែមួយគត់ដើម្បីគេចចេញពីវិបត្តិនេះ គឺត្រូវដកទណ្ឌកម្មដែលដាក់លើថាមពលរុស្ស៊ីជាបន្ទាន់។
នៅក្នុងនោះផងដែរ លោកក៏បានឆ្លើយតបទៅនឹងការព្រមានរបស់នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk អំពីសកម្មភាពថ្មីៗរបស់លោកត្រាំ។ ជាពិសេស លោក Tusk បានត្អូញត្អែរអំពី «វិបត្តិថាមពលដ៏ធំនៅអឺរ៉ុប» ការគំរាមកំហែងនៃការដកខ្លួនចេញពីណាតូ ការរាយការណ៍អំពីការប្តូរទិសដៅនៃការផ្គត់ផ្គង់អាវុធរបស់អាមេរិកពីអ៊ុយក្រែនទៅកាន់មជ្ឈិមបូព៌ា ក៏ដូចជា ការបន្ធូរបន្ថយទណ្ឌកម្មលើការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី ដែលទាំងអសនេះ គឺដូចទៅនឹងផែនការសុបិនរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីនដែរ។
នៅក្នុងការឆ្លើយតបរបស់លោក Orban បានជំរុញឲ្យលោក Tusk ព្រួយបារម្ភអំពីប្រទេស និងប្រជាជនរបស់គាត់ ជាជាងលោកពូទីន ដោយថា «ជំនួសឲ្យការបង្កសង្គ្រាម ចូរស្រឡាញ់ និងជួយសង្គ្រោះប្រទេសរបស់អ្នក លោក Donald»។
ប្រមុខរដ្ឋទាំងពីរ ដែលធ្លាប់ជាសម្ព័ន្ធមិត្តនយោបាយជិតស្និទ្ធ បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជុំវិញការប៉ុនប៉ងម្តងហើយម្តងទៀតរបស់លោក Orban ដើម្បីរារាំងទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី និងជំនួយសម្រាប់អ៊ុយក្រែន ដោយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ បានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋាភិបាលរបស់លោក និងទីក្រុងមូស្គូវិញ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
នាយករដ្ឋមន្ត្រីស្លូវ៉ាគី ស្នើ EU ឈប់លេងល្បែងនយោបាយ ជុំវិញ បំពង់បង្ហូរឧស្ម័នពីរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


