Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីស្លូវ៉ាគី ស្នើ EU ឈប់លេង​ល្បែង​នយោបាយ ជុំវិញ​ បំពង់បង្ហូរឧស្ម័ន​ពីរុស្ស៊ី​ឆ្លងកាត់​អ៊ុយក្រែន​

បានផុស

នៅ

នាយករដ្ឋមន្ត្រីស្លូវ៉ា លោក Robert Fico កាលពីថ្ងៃទី ៣១ មីនា បានអំពាវនាឲ្យគណៈកម្មការអឺរ៉ុប «ឈប់ធ្វើពុតថាខ្លួនមិនអា​ចធ្វើ​បាន​​» ក្នុង​ការ​បញ្ចុះបញ្ចូលលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ឲ្យផ្តល់សិទ្ធិចូលប្រើប្រាស់ក្រុមអ្នកជំនាញទៅកាន់បំពង់បង្ហូរប្រេង Druzhba ដើម្បីស្តារប្រតិបត្តិការឡើងវិញ។

នាយករដ្ឋមន្ត្រីស្លូវ៉ា លោក Robert Fico (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសារមួយផ្ញើទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោក Fico បានមានប្រសាសន៍ថា ភាពជឿជាក់នៃការសម្រេចចិត្តគោលនយោបាយពីមន្ត្រីអឺរ៉ុបកំពុងរងផលប៉ះពាល់នៅពេលដែលពួកគេមិនបានបញ្ជូនក្រុមត្រួតពិនិត្យទៅកាន់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យស្ថានភាពនៃបំពង់បង្ហូរប្រេង។

លោកបានចង្អុលបង្ហាញថា «ខ្ញុំកំពុងសួរថា ហេតុអ្វីបានជាពួកគេមិនបើកបំពង់បង្ហូរប្រេង Druzhba ឡើងវិញ? វាមិនសមហេតុផលទេ ព្រោះយើងមានវិធីសាមញ្ញមួយដើម្បីធានាការផ្គត់ផ្គង់ប្រេងគ្រប់គ្រាន់ដល់អឺរ៉ុប។ បរិមាណប្រេងគ្រប់គ្រាន់នេះនឹងជួយធ្វើឲ្យស្ថានការណ៍មានស្ថេរភាពមិនត្រឹមតែនៅស្លូវ៉ាគី និងហុងគ្រី ដែលរងផលប៉ះពាល់ពីការបិទការផ្គត់ផ្គង់ប្រេងតាមរយៈបំពង់បង្ហូរប្រេង Druzhba ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រទេសអឺរ៉ុបកណ្តាលទាំងមូលផងដែរ»។

លោកបានបន្ថែមថា «ខ្ញុំសូមអំពាវនាវម្តងទៀតទៅដល់គណៈកម្មការអឺរ៉ុប ឲ្យឈប់លេងល្បែងនយោបាយជាមួយបំពង់បង្ហូរប្រេង Druzhba។ ជាពិសេសនោះ ពួកគេមិនគួរផ្តល់អាទិភាពដល់ផលប្រយោជន៍របស់ប្រទេស ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុបទេ»។

ដោយឡែក កាលពីថ្ងៃទី ៣០មីនា ដោយដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មាន TASS លោក Fico ទើបតែចោទប្រកាន់អឺរ៉ុបថា ពួកគេលួចចរចាដោយសម្ងាត់ជាមួយហ្សេលេនស្គី ដើម្បីបិទសន្ទះបិទបើកបំពង់បង្ហូរប្រេង Druzhba។ លោកថែមទាំងជឿជាក់ថា គណៈកម្មការអឺរ៉ុបមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីជះឥទ្ធិពលដល់ប្រមុខរដ្ឋអ៊ុយក្រែនឲ្យដោះស្រាយភាពជាប់គាំង។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនៅទីក្រុងព្រុចសែលមិនទាន់បានចាត់វិធានការជាក់លាក់ដើម្បីដោះស្រាយវិបត្តិថាមពលដែលកំពុងរីករាលដាលនៅឡើយទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម