ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមកម្ទេចចោលប្រទេសអ៊ីរ៉ង់ទាំងមូល ត្រឹមមួយយប់ បើមិនចុះកិច្ចព្រមព្រៀង
បន្ទាប់ពីដាក់ឱសានវាទហើយ ដាក់ឱសានវាទទៀត ឲ្យទីក្រុងតេហេរ៉ង់បើកច្រក Hormuz និងចូលមកកាន់តុចរចាដើម្បីបញ្ចប់សង្គ្រាមនោះ ឥឡូវប្រធានាធិបតីអាមេរិក បានគំរាមទៀតហើយថា ប្រទេសអ៊ីរ៉ង់ទាំងមូល នឹងត្រូវកម្ទេចចោលត្រឹមមួយយប់ បើគ្មានកិច្ចព្រមព្រៀងមុនថ្ងៃកំណត់ទេនោះ។

ថ្លែងនៅសេតវិមានកាលពីថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦ លោកត្រាំនិយាយថា ប្រទេសអ៊ីរ៉ង់ទាំងមូលនឹងត្រូវកម្ទេចចោល ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។ លោកលើកឡើងថា អាមេរិកមានផែនការទម្លាក់គ្រាប់បែកកម្ទេចស្ពាននិងរោងចក្រអគ្គិសនីគ្រប់កន្លែង នៅក្នុងប្រទេសអ៊ីរ៉ង់។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «អ្វីដែលខ្ញុំចង់មានន័យនោះគឺ ការកម្ទេចឲ្យខ្ទេចខ្ទីទាំងស្រុងតែម្តង ហើយវានឹងកើតឡើងក្នុងរយៈពេលត្រឹមតែ ៤ ម៉ោងប៉ុណ្ណោះ ប្រសិនបើយើងចង់ធ្វើ តែយើងមិនចង់ឲ្យរឿងនោះកើតឡើងទេ។ យើងថែមទាំងអាចនឹងចូលរួមជួយពួកគេក្នុងការកសាងប្រទេសជាតិឡើងវិញទៀតផង»។
មុនសន្និសីទកាសែតនៅសេតវិមាននេះ មេដឹកនាំអាមេរិកក៏បង្ហោះសារលើ Truth Social រួចហើយដែរដោយគំរាមថា៖ «ថ្ងៃអង្គារនឹងក្លាយជាថ្ងៃរោងចក្រថាមពលនិងជាថ្ងៃស្ពាន ដែលរួមបញ្ចូលគ្នាតែមួយនៅក្នុងប្រទេសអ៊ីរ៉ង់។ ជារឿងដែលមិនធ្លាប់មានពីមុនមកសោះ!!! បើកច្រកសមុទ្រហ្នឹងភ្លាម បើមិនអ៊ីចឹងទេ ពួកឯងនឹងរស់នៅក្នុងឋាននរកមិនខាន — ចាំតែមើលទៅ!»។

ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធរឿងនេះ អ៊ីរ៉ង់បញ្ជាក់ជំហរថា ខ្លួនមិនបើកច្រក Hormuz ជាថ្នូរនឹងបទឈប់បាញ់បណ្តោះអាសន្នដាច់ខាត។
មន្ត្រីអ៊ីរ៉ង់សុំមិនបញ្ចេញឈ្មោះ បាននិយាយនៅថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦ថា ទីក្រុងតេហេរ៉ង់ បានរក្សាជំហរយ៉ាងច្បាស់រួចហើយ ដូចនេះ កុំយកបទឈប់បាញ់បណ្តោះអាសន្ន មកដោះដូរជាមួយការបើកច្រកសមុទ្រ Hormuz ឲ្យសោះ។
ដូច្នេះហើយ ពិភពលោកទាំងមូលកំពុងរង់ចាំមើលថាតើ អាមេរិកនឹងធ្វើអ្វីនៅអ៊ីរ៉ង់ ហើយប្រតិបត្តិការរបស់លោកត្រាំ បានទទួលជោគជ័យដែរឬអត់ និងថាតើអ៊ីរ៉ង់ ឆ្លើយតបវិញដោយរបៀបណា?
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


