ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ផ្តាំទៅលោក ត្រាំ ថា គួរឈប់ប្រើភាសា «ឱសានវាទ» ដាក់អ៊ីរ៉ង់ទៅ
ដោយសារតែមើលឃើញថា លោក ដូណាល់ ត្រាំ ចូលចិត្តប្រើពាក្យគំរាមដាក់អ៊ីរ៉ង់ ធ្វើឲ្យសង្គ្រាមកាន់តែរីកធំទៅៗនោះ ស្រាប់តែពេលនេះ រុស្ស៊ីផ្តាំផ្ញើទៅប្រធានាធិបតីអាមេរិកថា គួរឈប់ប្រើភាសាឱសានវាទទៅ ហើយងាកមកចរចាគ្នាវិញ។

តាមការផ្សាយរបស់ TRT World នៅថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ Abbas Araghchi ដើម្បីពិភាក្សាគ្នាអំពីស្ថានការណ៍វិវឌ្ឍនៃសង្គ្រាមមជ្ឈិមបូព៌ា ដោយក្នុងនោះអ្នកការទូតកំពូលរុស្ស៊ីលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន គួរតែងាកមកកាន់តុចរចា ហើយឈប់ប្រើពាក្យ «ឱសានវាទ» ទៅ។
ទន្ទឹមនោះដែរ បើតាមសម្តីលោក Lavrov, ភាគីរុស្ស៊ីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងដែលកំពុងអនុវត្តដោយរដ្ឋមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងជុំវិញបញ្ហាប្រទេសអ៊ីរ៉ង់ នឹងទទួលបានជោគជ័យ។

ប្រតិកម្មរបស់ទីក្រុងមូស្គូកើតឡើង ក្រោយលោកត្រាំចេញឱសានវាទថ្មីទៀតហើយ ដល់ភាគីអ៊ីរ៉ង់ឲ្យទទួលយកកិច្ចព្រមព្រៀងជាបន្ទាន់ មុនផុតឱសានវាទដែលលោកផ្តល់ជូន១០ថ្ងៃ។
លោកត្រាំបង្ហោះលើ Truth Social កាលពីថ្ងៃសៅរ៍ថា អ៊ីរ៉ង់មានពេលតែ៤៨ម៉ោងទៀតប៉ុណ្ណោះដើម្បីយល់ព្រមលើកិច្ចព្រមព្រៀង ឬក៏ត្រូវបើកច្រក Hormuz។
ក្នុងសំណេរដើម លោក ត្រាំ សរសេរថា៖ «សូមចងចាំថា នៅពេលខ្ញុំផ្តល់អ៊ីរ៉ង់រយៈពេល១០ថ្ងៃដើម្បីយល់ព្រមលើកិច្ចព្រមព្រៀង ឬក៏ត្រូវបើកច្រកហ័រមូស? ពេលវេលាជិតអស់ហើយ នៅសល់តែ៤៨ម៉ោងទៀតទេ មុនអ្វីៗទម្លាក់ពួកគេចុះទៅឋាននរក»។
ក្រោយមកនៅថ្ងៃអាទិត្យ លោកត្រាំ គំរាមទៀតថា៖ «ថ្ងៃអង្គារនឹងក្លាយជាថ្ងៃរោងចក្រថាមពលនិងជាថ្ងៃស្ពាន ដែលរួមបញ្ចូលគ្នាតែមួយនៅក្នុងប្រទេសអ៊ីរ៉ង់។ ជារឿងដែលមិនធ្លាប់មានពីមុនមកសោះ!!! បើកច្រកសមុទ្រហ្នឹងភ្លាម បើមិនអ៊ីចឹងទេ ពួកឯងនឹងរស់នៅក្នុងឋាននរកមិនខាន — ចាំតែមើលទៅ!»៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


