កីឡា
Messi ត្រូវបាន UEFA ដកកំណត់ត្រាឈ្នះពាន UCL ១ ចេញ ដោយនៅសល់ត្រឹម ៣ លើកវិញ
ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានសមគមន៍បាល់ទាត់ទ្វីប អឺរ៉ុប (UEFA) ដកកំណត់ត្រាឈ្នះពាន Champions League ១ លើកចេញ ដោយបច្ចប្បន្ននៅសល់ត្រឹម ៣ លើកប៉ុណ្ណោះ។

Leo Messi ត្រូវបានគេដឹង ថា បានឈ្នះពាន Champions League ចំនួន ៤ លើកនៅក្នុងអាជីពខ្លួន អំឡុងពេលលេងនៅ Barcelona ពីឆ្នាំ ២០០៥ ដល់ ២០២១។ ទោះបីជាយ៉ាងណា គិតត្រឹមពេលនេះ UEFA ប្រកាសទទួលស្គាល់ជាផ្លូវការត្រឹមតែ ៣ លើកប៉ុណ្ណោះ។

យោងតាមគេហទំព័រផ្លូវការរបស់ UEFA បានឱ្យដឹង ថា Messi បានឈ្នះពាន UCL ៣ លើក គឺនៅឆ្នាំ ២០០៩, ២០១១ និង ២០១៥។ ដោយឡែកនៅឆ្នាំ ២០០៦ Messi បានមានវត្តមានប្រកួតជាមួយ Barcelona ផងដែរ ប៉ុន្តែមិនត្រូវបានរាប់បញ្ចូលនោះទេ ដោយសារខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន មិនមានវត្តមាននៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយសារបញ្ហារបួស។
ការសម្រេចបែបនេះរបស់ UEFA បានធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោកផ្ទុះការវែកញែកជាខ្លាំង ដោយសារនៅរដូវកាល ២០០៥-២០០៦ Messi លេងបាន ៦ ប្រកួត និងរកបាន ១ គ្រាប់ និង ១ បញ្ជូន (assist) ផងដែរ ប៉ុន្តែចុងក្រោយបែជាមិនត្រូវបាន UEFA រាប់បញ្ចូល៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ គេហទំព័រផ្លូវការ UEFA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


