Connect with us

កីឡា

Arsenal រកបានចំណូលច្រើនជាង PSG ក្រោយឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន UCL រដូវកាលនេះ

បានផុស

នៅ

ក្លិប Arsenal និង Paris Siant-Germain កំពុងក្រសោបលុយបានយ៉ាងច្រើនមហាសាល បន្ទាប់ពីបាន​ឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រដូវកាល ២០២៥-២០២៦ នេះ ប៉ុន្តែនៅក្នុងស្ថិតិ ដែលត្រូវបានបង្ហាញ គឺ Arsenal រកបានច្រើនជាង PSG។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែល Arsenal និង PSG ត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រពាន UCL។ មុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ Arsenal បានបំបាក់ Atletico Madrid នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសរុបលទ្ធផលទាំង ២ ជើង ២-១។ ចំណែក PSG បានយកឈ្នះ Bayern Munich សរុបលទ្ធផលទាំង ២ ជើង ៦-៥។

បន្ទាប់ពីកក់កៅអីឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន UCL រដូវកាលនេះ ក្រុម Arsenal ត្រូវបានស្ថាប័ន Football Meets Data វាយតម្លៃ ថា ពួកគេរកបានចំណូលខ្ពស់ជាងគេរហូតដល់ទៅ ១៦៨.៤៥ លានដុល្លារអាមេរិក។ ចំណែកក្រុម PSG វិញមានចំនួនទាបជាងបន្តិច ដោយរកបានចំនួន ១៦៤ លានដុល្លារអាមេរិក។ យ៉ាងណា រវាងក្រុមទាំង ២ នឹងទទួលទឹកប្រាក់ចំនួន ២១.៧៦ លានដុល្លារបន្ថែមទៀតជា​ប្រាក់​រង្វាន់ ប្រសិនបើក្រុមណាឈ្នះជើងឯក។

ចំណូលខាងលើនេះ ត្រូវបានគិតពីថវិកា ដែលទទួលពីសិទ្ធិ​ចូលរួមប្រកួតដំបូង, ប្រាក់រង្វាន់សម្រាប់លទ្ធផលប្រកួត និងការឆ្លងផុតវគ្គនីមួយៗ ព្រមទាំងចំណូលពីការឧបត្ថម្ភផ្សេងៗ និងការលក់សិទ្ធិ​ផ្សាយទៅឱ្យស្ថានីយ៍ទូរទស្សន៍។

គួរបញ្ជាក់ ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមទាំង ២ នឹងធ្វើឡើងនៅទីក្រុង Budapest ប្រទេស​ហុងគ្រី នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
ប្រភព៖ Football Meets Data

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម