កីឡា
ក្រុម អង់គ្លេស កំពុងធ្វើព្យុះភ្លៀងក្នុងពានអឺរ៉ុប ដោយក្រុម ៣ ឡើងវគ្គផ្តាច់ព្រ័ត្រពានទាំង ៣ កម្រិត
ក្លិបមកពីលីគកំពូល អង់គ្លេស Premier League កំពុងបង្ហាញសក្តានុពលដ៏ខ្លាំងក្នុងពានរង្វាន់ទ្វីបអឺរ៉ុបនៅក្នុងរដូវកាលនេះគឺ UEFA Champions League, Europa League និង Conference League ដោយមានក្រុមឡើងដល់ផ្តាច់ព្រ័ត្រទាំង ៣ កម្រិត។

ការប្រកួតពានធំៗទាំង ៣ របស់ទ្វីប អឺរ៉ុប បានរកឃើញក្រុម និងគូប្រកួតនីមួយៗ ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រហើយ។ ពាន Champions League គឺក្រុម Arsenal របស់ អង់គ្លេស ត្រូវជួបនឹងក្រុម ក្រុម Paris Saint-Germain របស់ បារាំង។ ការប្រកួតរវាងក្រុមទាំង ២ នឹងធ្វើនៅប្រទេស ហុងគ្រី នាថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៦។
ចំណែកពាន UEFA Europa League វិញ ក្រុម Aston Villa របស់ អង់គ្លេស បានឡើងទៅជួបក្រុម Freiburg របស់ អាល្លឺម៉ង់។ ជំនួបវគ្គផ្តាច់ព្រ័ត្ររវាងក្រុមទាំង ២ នឹងធ្វើឡើងនៅប្រទេស តួកគី នាថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦។

ចំណែកពានកម្រិតទី ៣ UEFA Conference League គឺក្រុម Crystal Palace របស់ អង់គ្លេស ត្រូវឡើងទៅជួបក្រុម Rayo Vallecano របស់ អេស្ប៉ាញ។ ជំនួបវគ្គផ្តាច់ព្រ័ត្ររវាងក្រុមទាំង ២ នឹងធ្វើឡើងនៅប្រទេស អាល្លឺម៉ង់ នាថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៦។

តាមទិន្នន័យខាងលើឃើញ ថា ក្រុមមកពី អង់គ្លេស នៅរដូវកាល ២០២៥-២០២៦ នេះ កំពុងជោគជ័យខ្លាំងក្នុងពាន អឺរ៉ុប ដោយពួកគេមានក្រុមចំនួន ៣ ឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងពានទាំង ៣ កម្រិតនេះទាំងអស់៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


