Connect with us

ជីវិតកម្សាន្ដ

សោកស្តាយ! DJ Selena ទទួលមរណភាពហើយ

បានផុស

នៅ

ដំណឹងដ៏ភ្ញាក់ផ្អើល និងគួរឲ្យសោកស្តាយមួយ បានបង្កការរន្ធត់ចិត្តដល់អ្នកគាំទ្រ និងមិត្តភក្តិជាច្រើន បន្ទាប់ពីមានការបញ្ជាក់ថា លោក សែម មករា ដែលគេស្គាល់ថា DJ Selena បានទទួលមរណភាពកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីតារាចម្រៀងលោក Original ប៉ាវ ផ្លយ បានឲ្យដឹងថា DJ Selena បានទទួលមរណភាពកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ដោយសារជំងឺ។ ជាមួយគ្នានេះ លោកក៏បានបង្ហោះសារអំពាវនាវយ៉ាងសោកស្តាយថា៖
«តាងនាមខ្ញុំបាទ ប៉ាវ ផ្លយ ជំនួសឲ្យក្រុមគ្រួសារប្អូនស្រី DJ Selena សូមគោរពអញ្ជើញបងប្អូនញាតិមិត្តជិតឆ្ងាយ ចូលរួមជូនដំណើរគាត់ជាលើកចុងក្រោយ សូមឲ្យប្អូនទៅកាន់សុខគតិភព កុំឲ្យជួបវាសនាអភ័ព្វដូចជាតិនេះទៀត»។

Oplus_131072

ដោយឡែក ក្រុមគ្រួសាររបស់លោកសែម មករា ក៏បានចេញសេចក្តីជូនដំណឹងផងដែរ ដោយបញ្ជាក់ថា ពួកគេកំពុងស្ថិតក្នុងទុក្ខធ្ងន់ធ្ងរ ព្រោះបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ ហើយបានសូមគោរពជម្រាបជូនដល់ញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលធ្លាប់ស្គាល់លោក។

មរណភាពរបស់ DJ Selena គឺជាការបាត់បង់ដ៏ធំមួយសម្រាប់វិស័យសិល្បៈ និងសង្គមសិល្បករខ្មែរ ខណៈមិត្តរួមការងារ និងអ្នកគាំទ្រជាច្រើន កំពុងបង្ហាញការសោកស្តាយ និងរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះគ្រួសារ។ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម