Connect with us

ព័ត៌មានជាតិ

ស្ថានទូត​​ប្រទេស​មួយ​ចំនួន​បាន​ថ្វាយ​ព្រះ​ពរ​ព្រះ​មហាក្សត្រ​ឆាប់​បាន​សះស្បើយ​ពី​ព្រះ​រោគា

បានផុស

នៅ

ស្ថានតំណាង​ប្រទេស​មួយ​ចំនួន​ដែល​មាន​និវាសដ្ឋាន​នៅ​កម្ពុជា​បាន​ថ្វាយ​ព្រះ​ពរ​ព្រះ​មហាក្សត្រ​កម្ពុជា​ ​សម្ដេច​ព្រះបរមនាថ ​នរោត្តម សីហមុនី ឱ្យ​បាន​ឆាប់​ជា​សះស្បើយ​ពី​ព្រះ​រោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាន​ទូត អូស្ត្រាលី តួគី អឺរ៉ុប ជប៉ុន កាណាដា បាន​បង្ហាញ​សារ​ជា​បន្តបន្ទាប់​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ដើម្បី​ថ្វាយ​ព្រះ​ពរ​ជ័យ​ជូន​ដល់​ព្រះ​មហាក្សត្រ​កម្ពុជា និង​បញ្ជាក់​ផងដែរ​ថា​ពួកគេ​នឹង​ចូល​រួម​ជាមួយ​ព្រះ​ញាតិវង្សានុវង្ស និង​ប្រជាជន​កម្ពូជា​នៅពេល​ដ៏​លំបាក​នេះ​។

ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ​ផង​ដែរ​ បណ្ដា​ស្ថាន​ទូត​ទាំង​នោះ​ក៏​បាន​ចូល​រួម​ជាមួយ​ប្រជាជន​ខ្មែរ​ទាំង​អស់​ក្នុង​ការ​សង្ឃឹម​ថា​ឆ្នាំ​ថ្មី​នឹង​នាំ​មក​នូវ​សន្ដិភាព វិបុលភាព និង​សុខភាព​ដល់​ព្រះ​មហាក្សត្រ និង​ជាតិ​ខ្មែរ​ទាំង​មូល​ផងដែរ​។

​កាល​ពី​ថ្ងៃ​ទី១០ ខែ​មេសា ព្រះ​មហាក្សត្រ​ សម្ដេច​ព្រះបរមនាថ ​នរោត្តម សីហមុនី បាន​ផ្ញើ​ព្រះ​រាជសារ​ជូន​ជន​រួម​ជាតិ​ពី​ស្ថានភាព​ព្រះ​រាជ​សុខភាព​របស់​ព្រះ​អង្គ​ដោយ​ ព្រះ​អង្គ​ទ្រង់​លិខិត​ថា ព្រះ​អង្គ​មាន​ព្រះ​រោគ​មហារីក​ក្រពេញ​ប្រូស្ដាត ដែលតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន តម្រូវឱ្យព្រះអង្គបន្តគង់ប្រថាប់នៅមន្ទីរពេទ្យដើម្បីព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ជាបន្តទៀត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម