ព័ត៌មានជាតិ
ព្រះមហាក្សត្ររាជានុញ្ញាតឱ្យប្រើប្រាស់ «រាជសព្ទ» ចំពោះសម្ដេចព្រះសង្ឃ២អង្គបន្ថែម
ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សម្រេចព្រះទ័យប្រោសព្រះរាជទាន ប្រើព្រះរាជសព្ទ ចំពោះសម្ដេចព្រះសង្ឃមហាសុមេធាធិបតី អំ លឹមហេង និងសម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក។
ក្នុងព្រះរាជក្រឹត្យប្រោសប្រទានដាច់ដោយឡែកចំនួន២ សម្ដេចព្រះនរោត្តម សីហមុនី ក៏រាជានុញ្ញាតដល់សម្ដេចព្រះមហាសុមេធាធិបតី អំ លឹមហេង និងសម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក មានសិទ្ធិប្រើប្រាស់ផ្លិតយសពិសេសបានផងដែរ។

ផ្លិតយសពិសេស សម្រាប់សម្ដេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ដែលមានរាជបុព្វសិទ្ធិប្រើជា រាជស័ព្ទ គឺផ្លិតយសពណ៌លឿងទឹកមាស រំលេចដោយរូបព្រះរាជសង្ហារ នៅចំកណ្ដាលនៃផ្លិតយសនោះ។

បច្ចុប្បន្នសម្តេចព្រះសង្ឃដែលមានព្រះរាជបុព្វសិទ្ធិប្រើផ្លិតយសពិសេស និងរាជស័ព្ទមាន សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី និងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ នន្ទ ង៉ែត៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


