ព័ត៌មានជាតិ
ព្រះមហាក្សត្រផ្ញើព្រះរាជសារជូនពរជនរួមជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហរទ័យផ្ញើសារជូនជនរួមជាតិខ្មែរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីសូមរីករាយ រក្សាបាននូវទំនៀមទម្លាប់វប្បធម៌ សាមគ្គីជាតិឱ្យបានស្ថិតស្ថេរគង់វង្ស។

ក្នុងព្រះរាជសារឡាយព្រះហស្តលេខាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចព្រះ នរោត្តម សីហមុនី បានសម្ដែងនូវហឫទ័យសោមនស្សរីករាយក្នុងពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានមកដល់នាសប្ដាហ៍ក្រោយនេះ។ ព្រះអង្គមានរាជអង្កាថា ពិធីបុណ្យចូលឆ្នាំខ្មែរគឺជាវប្បធម៌ដ៏យូរអង្វែង និងផូរផង់ដែលបុព្វបុរសដូនតាខ្មែរបានបន្សល់ទុករហូតមកដល់បច្ចុប្បន្ន ហើយមានអត្ថន័យធំធេងចំពោះការចាប់ផ្ដើមឆ្នាំថ្មី និងបង្សុកូលឧទ្ទិសកុសលដល់បុព្វការីជន ក៏ដូចជាការបង្កើនភាពស្និទ្ធស្នាលរវាងសមាជិកគ្រួសារ និងចងសម្ព័ន្ធមេត្រីភាពរវាងអ្នកស្រុកភូមិជិតឆ្ងាយ។
ក្នុងរាជសារនោះព្រះអង្គទ្រង់លិខិតថា៖ «ពិធីបុណ្យនេះក៏បានបង្ហាញពីអត្តសញ្ញា និងអរិយធម៌របស់ជាតិខ្មែរ បណ្ដុះស្មារតីសាមគ្គីជាតិ និងថែរក្សា ការពារស្រលាញ់ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សជានិរន្ត»។

ព្រះអង្គបានថ្វាយព្រះពរប្រគេនថ្វាយសម្ដេចមហាសង្ឃរាជទាំងពីរគណៈ និងពរជ័យជូនដល់ពលរដ្ឋខ្មែរទាំងអស់សូមប្រកបនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាត។
គួរឱ្យដឹងផងដែរថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងចាប់ផ្ដើមនៅអង្គារ ទី១២រោច ដល់១៤រោច ខែចេត្រ ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ សប្ដាហ៍ក្រោយនេះ។ ពេលវេលាចូលឆ្នាំថ្មីនេះជាពេលវេលាដ៏សំខាន់មួយរបស់ជនជាតិខ្មែរដែលបានជួបជុំគ្រួសារ ធ្វើបុណ្យរួមគ្នា និងធ្វើដំណើរកម្សាន្តផងដែរ៕


-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


