ព័ត៌មានអន្ដរជាតិ
លោកហ្សេលេនស្គី ជំរុញឲ្យអឺរ៉ុបបង្កើតប្រព័ន្ធការពារមីស៊ីលផ្ទាល់ខ្លួន ដើម្បីទប់ទល់នឹងរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងកាលពីថ្ងៃអាទិត្យទី១៩ខែមេសាឆ្នាំ២០២៦ថា ទ្វីបអឺរ៉ុបចាំបាច់ត្រូវតែមានប្រព័ន្ធការពារខ្លួនពីអាវុធបាលិស្ទិក ជារបស់ខ្លួនឯង ហើយបច្ចុប្បន្នអ៊ុយក្រែនកំពុងតែចរចាជាមួយប្រទេសជាច្រើនដើម្បីសម្រេចកិច្ចការនេះ។

តាមការផ្សាយរបស់ The Star ការការពារប្រឆាំងនឹងមីស៊ីលបាលិស្ទិក គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយសម្រាប់អ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី ព្រោះថាមានតែគ្រាប់មីស៊ីលមួយចំនួនតូចនៃប្រព័ន្ធ Patriot របស់អាមេរិកប៉ុណ្ណោះ ដែលមានសមត្ថភាពអាចបាញ់ស្ទាក់មីស៊ីលប្រភេទនេះបាន។
កន្លងមក រុស្ស៊ីបានប្រើប្រាស់មីស៊ីលបាលិស្ទិកយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលបណ្តាលឲ្យរោងចក្រផលិតអគ្គិសនី និងប្រព័ន្ធបញ្ជូនចរន្តអគ្គិសនីជាច្រើនត្រូវបានបំផ្លិចបំផ្លាញ។ លោកហ្សេលេនស្គី បានបញ្ជាក់ក្នុងបទសម្ភាសន៍ទូរទស្សន៍ថា លោកមានគំនិតចង់ឲ្យអឺរ៉ុបមានប្រព័ន្ធការពារមីស៊ីលរួមគ្នា ហើយលោកកំពុងជំរុញឲ្យការសាងសង់ប្រព័ន្ធការពារនេះលេចចេញជារូបរាងឡើងក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ទោះបីជាលោកដឹងថាវាជាកិច្ចការដ៏លំបាកបំផុត ប៉ុន្តែលោកជឿជាក់ថាវាអាចទៅរួច។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងផ្នែកការទូតនេះ ក្រុមហ៊ុន Fire Point ដែលជាអ្នកផលិតមីស៊ីល Flamingo របស់អ៊ុយក្រែន ក៏បានបង្ហើបឲ្យដឹងដែរថា ពួកគេកំពុងពិភាក្សាជាមួយក្រុមហ៊ុនអឺរ៉ុបជាច្រើន ដើម្បីបង្កើតប្រព័ន្ធការពារអាកាសថ្មីមួយនៅឆ្នាំក្រោយ។ ប្រព័ន្ធថ្មីនេះនឹងមានតម្លៃទាបជាងមុន ដើម្បីមកជំនួសប្រព័ន្ធ Patriot ដែលបច្ចុប្បន្នកំពុងមានការខ្វះខាតយ៉ាងខ្លាំង ដោយសារអាមេរិកត្រូវយកទៅប្រើប្រាស់ច្រើននៅតំបន់ឈូងសមុទ្រដើម្បីទប់ទល់នឹងការវាយប្រហារពីអ៊ីរ៉ង់។ សព្វថ្ងៃ ប្រព័ន្ធ SAMP/T របស់អ៊ីតាលី និងបារាំង ដែលជាប្រព័ន្ធការពារបាលិស្ទិកតែមួយគត់របស់អឺរ៉ុបនៅពេលនេះ ក៏មានការផលិតក្នុងចំនួនតិចតួចនៅឡើយ ដែលមិនទាន់អាចឆ្លើយតបនឹងតម្រូវការសង្គ្រាមបានពេញលេញនោះទេ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


