ព័ត៌មានអន្ដរជាតិ
ថៃអាចនឹងមានកម្ដៅក្ដៅខ្លាំងដូចវាលខ្សាច់សាហារ៉ា នៅឆ្នាំ២០៧០
យោងតាមអត្ថបទស្រាវជ្រាវមួយមានចំណងជើងថា «Too Hot To Live: Climate Change In Thailand» ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Nation និង Asia News Network កាលពីពេលថ្មីៗនេះ ប្រទេសថៃអាចនឹងជួបប្រទះនូវកម្ដៅមធ្យមប្រចាំឆ្នាំ ក្ដៅខ្លាំងមិនចាញ់តំបន់វាលខ្សាច់សាហារ៉ានោះឡើយ នៅត្រឹមឆ្នាំ២០៧០ខាងមុខ។ ការប្រែប្រួលអាកាសធាតុនេះបានក្លាយជាបញ្ហាប្រឈមដ៏ធំ ដែលកំពុងរុញច្រានសីតុណ្ហភាពឲ្យហក់ឡើងខ្ពស់ ហួសពីសមត្ថភាពដែលមនុស្សអាចរស់នៅបាន។

តាមរយៈការវិភាគទិន្នន័យកន្លងមក គេសង្កេតឃើញថា សីតុណ្ហភាពមធ្យមប្រចាំឆ្នាំរបស់ថៃ អាចនឹងហក់ឡើងលើសពី២៩អង្សាសេ ដែលជាកម្រិតកម្ដៅមួយដ៏កម្រ និងមានតែនៅតំបន់វាលខ្សាច់សាហារ៉ាប៉ុណ្ណោះ។ បច្ចុប្បន្ន សីតុណ្ហភាពមធ្យមរបស់ថៃគឺស្ថិតនៅត្រឹម២៦អង្សាសេ ដែលវាបានខិតជិតទៅរកចំណុចគ្រោះថ្នាក់ទៅហើយ។
អ្នកជំនាញបានពន្យល់ថា ការកើនឡើងកម្ដៅនេះ មិនមែនមានន័យត្រឹមតែមានថ្ងៃក្ដៅច្រើនជាងមុននោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរប្រព័ន្ធអាកាសធាតុទាំងមូលតែម្ដង។ វានឹងបង្កើតនូវបរិយាកាសដ៏អាក្រក់បំផុត ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងបំផ្លិចបំផ្លាញប្រព័ន្ធសេដ្ឋកិច្ចដែលធ្លាប់តែរីកចម្រើនរាប់ពាន់ឆ្នាំមកហើយ។ ជាក់ស្ដែង ចាប់ពីខែមីនាដល់ខែឧសភារៀងរាល់ឆ្នាំ ទីក្រុងជាង៥០នៅក្នុងប្រទេសថៃ បានហក់ឡើងកម្ដៅលើសពី៤០អង្សាសេ ដោយមានម្ដង កាលពីឆ្នាំ២០១៦ កម្ដៅនៅថៃធ្លាប់បានហក់ឡើងដល់៤៤,៦អង្សាសេ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន។
នៅថ្ងៃអនាគត កម្ដៅដែលថៃធ្លាប់ចាត់ទុកថាជាគ្រោះមហន្តរាយនាពេលនេះ នឹងក្លាយទៅជារឿងធម្មតាដែលកើតឡើងជារៀងរាល់ថ្ងៃទៅវិញ។
ក្រៅពីកម្ដៅដ៏សែនក្ដៅនេះ ប្រទេសថៃក៏កំពុងប្រឈមមុខនឹងបញ្ហាគ្រោះរាំងស្ងួត និងទឹកជំនន់ដែលកើតឡើងញឹកញាប់ និងកាន់តែធ្ងន់ធ្ងរជាងមុន រួមទាំងបញ្ហាកម្រិតទឹកសមុទ្រឡើងខ្ពស់ដែលកំពុងគំរាមកំហែងដល់តំបន់ឆ្នេរ និងតំបន់សេដ្ឋកិច្ចសំខាន់ៗ។ បញ្ហាទាំងអស់នេះមិនមែនកើតឡើងដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែវាកំពុងវាយប្រហារលើសង្គមក្នុងពេលតែមួយ ដែលធ្វើឲ្យការស្ដារឡើងវិញ និងការសម្របខ្លួនទៅនឹងអាកាសធាតុថ្មី ក្លាយជាកិច្ចការដ៏លំបាក និងត្រូវចំណាយប្រាក់កាសយ៉ាងសន្ធឹកសន្ធាប់។
ដូច្នេះហើយ សំណួរសំខាន់នៅពេលនេះ មិនមែនត្រឹមតែសួរថា «តើយើងត្រូវទប់ទល់នឹងកម្ដៅដោយរបៀបណា?» នោះទេ ប៉ុន្តែតើប្រទេសថៃអាចរៀបចំប្រព័ន្ធទីក្រុង ថាមពល សុខាភិបាល និងគំរូសេដ្ឋកិច្ចឡើងវិញបានលឿនកម្រិតណា ដើម្បីអាចបន្តរស់រានមានជីវិតក្នុងបរិយាកាសដ៏រាំងស្ងួត និងក្ដៅហួតហែងដូចវាលខ្សាច់បែបនេះបាន?
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


