Connect with us

សេដ្ឋកិច្ច

​ទិន្នផល ​និង​តម្លៃ​ទុរេន ​មាន​ភាព​ល្អ​ប្រសើរ​ នា​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​

បានផុស

នៅ

កសិករ​ដាំទុរេន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​នៅ​រដូវ​កាល​ប្រមូល​ផល​ទុរេន​ឆ្នាំនេះ ​ទិន្នផល ​និង​តម្លៃ​ទុរេន មាន​ភាព​ល្អ​ប្រសើរ​ ដោយសារ​អាកាសធាតុ​អំណោយផល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឃឹម ប៊ុនឡែន ​ស្ថាបនិក ​និង​ប្រធាន​សហគមន៍​ចម្ការ​ស្តេច​ទុរេន ប្រាប់​កម្ពុជា​ថ្មីថា ​ស្ថានភាព​ទិន្នផល ​និង​តម្លៃ​ទុរេន​​នៅ​ឆ្នាំនេះ ​មាន​ភាព​ល្អ​ប្រសើរ​ដូច​ឆ្នាំ​មុន​ដែរ ​ដោយ​លក់រាយ​ក្នុង​តម្លៃ ៣ ម៉ឺន​រៀល ​ទៅ ​៣៥០០០ រៀល ​ក្នុង​មួយ​គីឡូ ​សម្រាប់​ប្រភេទ​ទុរេន​មូសាំង​ឃីង​ និង​ទុរេន​ឪខាក់​។​

​លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ​ស្រុកស្ទឹងត្រង់ ​ខេត្តកំពង់ចាម ​មាន​ប្រសាសន៍​ថា ទុរេនមូសាំងឃីង ចាប់ផ្ដើមប្រមូលផលដំណាច់ខែមេសានេះ ខណៈទុរេនម៉ាន់ថង នឹង​ដល់​ចាប់ពីពាក់កណ្ដាលខែក្រោយ។

​​លោក ហេង ឆេងលី ​យល់ឃើញថា៖ ​«ទិន្នផលក្នុងចម្ការទុរេន​កើនប្រមាណ ១៥% ខណៈតម្លៃកុង​ត្រា​មូសាំងឃីង ១៦០០០ រៀលសម្រាប់ចុងខែ៤ និងចុងខែ ៥»។​ ចំណែកប្រភេទទុរេនម៉ាន់ថង ទទួលបានតម្លៃ ២ ម៉ឺន រៀល ក្នុងមួយគីឡូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម