ព័ត៌មានជាតិ
រដ្ឋបាលស្រុកដំណាក់ចង្អើរ៖ អ្វីដែលឃើញនៅលើឆ្នេរអង្កោល ភាគច្រើនគឺជាស្មៅសមុទ្រដោយសារមួយរយៈនេះមានភ្លៀងធ្លាក់ និងខ្យល់ខ្លាំង
ឆ្លើយតបនឹងស្ថាប័នសារព័ត៌មាន កម្ពុជាថ្មី បន្ទាប់ពីបានផ្សព្វផ្សាយពីទិដ្ឋភាពសំរាមនៅរមណីយដ្ឋានឆ្នេរអង្កោល កាលពីថ្ងៃទី៤ឧសភា កន្លងមក នៅព្រឹកថ្ងៃទី៥ឧសភានេះ រដ្ឋបាលស្រុកដំណាក់ចង្អើរ បានចេញមកបំភ្លឺ និងបញ្ជាក់ថា អ្វីដែលបានឃើញនៅលើឆ្នេរអង្កោលភាគច្រើនបំផុតគឺជាស្មៅសមុទ្រដែលដាច់ចេញពីក្នុងសមុទ្រដោយសារភ្លៀងធ្លាក់ និងខ្យល់ខ្លាំង ដែលនេះគឺជាបាតុភូតធម្មជាតិសុទ្ធសាធ។

តាមសេកច្ដីបំភ្លឺ បញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ច្រើន និងមានខ្យល់ខ្លាំង ទើបធ្វើឱ្យ “ស្មៅខ្លុយ ឬស្មៅសមុទ្រស្រស់ៗ”ទាំងនេះដាច់ និងត្រូវបានរលកបោកបក់នាំយកមកទើរលើឆ្នេរយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសចាប់ពីដើមរដូវវស្សានេះតទៅ។
រដ្ឋបាលស្រុកដំណាក់ចង្អើរ បន្ថែមថា រដ្ឋបាលស្រុកមានក្រុមការងារអនាម័យ និងមានការចូលរួមពីបងប្អូនអាជីវករ បានចុះសម្អាត និងប្រមូលស្មៅសមុទ្រទាំងនេះជាប្រចាំរៀងរាល់ថ្ងៃ។ ប៉ុន្តែទោះបីប្រឹងប្រែងសម្អាតយ៉ាងណាក្តី ក៏កម្លាំងរលកនៅតែបន្តនាំយកស្មៅខ្ចីៗទាំងនេះមកទើរវិញជាបន្តបន្ទាប់។ តែទោះជាយ៉ាងនេះក្តី ក៏អាជ្ញាធរស្រុក និងក្រុមការងារអនាម័យនៅតែបន្តខិតខំប្រឹងប្រែងចុះសម្អាតឥតឈប់ឈរ ដើម្បីធានាបាននូវសោភ័ណភាពឆ្នេរអង្កោល ត្រៀមស្វាគមន៍ការអញ្ជើញមកកម្សាន្តរបស់ភ្ញៀវទេសចរជានិច្ច។

រដ្ឋបាលស្រុកដំណាក់ចង្អើរ ក៏បានអំពាវនាវដល់អាជីវករ និងភ្ញៀវទេសចរទាំងអស់ សូមបន្តចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយវេចខ្ចប់ និងទុកដាក់សំណល់ប្លាស្ទិក ឬសំរាមផ្សេងៗទៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពឆ្នេរយើងទាំងអស់គ្នា៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


