ជីវិតកម្សាន្ដ
ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន អំពាវនាវប្រជាពលរដ្ឋក្នុងតំបន់ក្រហម កុំឆ្វេរឆ្វាច ត្រូវគិតពីផលប្រយោជន៍រួមនិងផលពិបាកប្រទេសជាតិ
ភ្នំពេញ ៖ ពិធីការិនីស្រីរូបស្រស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅក្នុងតំបន់ក្រហមដែលត្រូវបិទខ្ទប់ទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពិសេសគោរពតាមការណែនាំរបស់ក្រសួង។

ការអំពាវនាវរបស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន នេះបានឡើងស្របពេលដែលជំងឺកូវីដ-១៩កំពុងមានការរីករាលដាលរហូតមានការបិទខ្ទប់ភូមិសាស្ត្រមួយចំនួនជាតំបន់ក្រហម។ ខណៈភូមិសាស្ត្រកន្លែងផ្សេង មួយចំនួនទៀតត្រូវបែងចែកជាតំបន់ លឿង និងលឿងទុំផងដែរ។

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្នបានលើកឡើងដោយអំពាវនាវថា អ្នកនៅតំបន់ក្រហមសូមកុំឆ្វេរឆ្វាចសូមគិតពីផលប្រយោជន៍រួមនិងផលពិបាកប្រទេសជាតិកុំដើម្បីផលប្រយោជន៍ខ្លួនពេកប្រយ័ត្ននាំទុកឲ្យគេគ្រប់គ្នា។ ពិបាកដូចគ្នាតែត្រូវតែតស៊ូទៀត។

ជាការកត់សម្គាល់ពិធីការិនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន កន្លងមកនាងតែងតែធ្វើការបង្ហោះសារដោយបានផ្តាំផ្ញើនិងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩។ ពិសេសចូលរួមអនុវត្តន៍តាមការណែនាំ ៣កុំ ៣ការពារផងដែរ៕
ដោយ ៖ ចាន់រ៉ា







-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


