ជីវិតកម្សាន្ដ
កាន់តែកៀកថ្ងៃ ! ហ៊ិន ច័ន្ទនីរ័ត្ន បញ្ចេញរូបថតប្រពៃណីកូនកម្លោះ-ក្រមុំ យ៉ាងស្អាត
គេចាំបានថា នៅថ្ងៃពិសេស សិរីសួស្ដីក្នុងពិធីពិសាស្លាដក់កន្សែង(ពិធីចូលស្តីដណ្តឹង) របស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និងកម្លោះសង្ហា លោក ឌី ពេជ្រ មានការចូលរួមអបអរសាទរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ និងសិល្បករ-សិល្បការិនីខ្មែរ។

យ៉ាងណាដូចការកំណត់ នៅថ្ងៃទីថ្ងៃ ២២ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ គឺជាថ្ងៃពិសេស នៃសិរីសួស្ដីមង្គលអាពាហ៍ពិពាហ៍របស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ ដែលគេរំពឹងថា ថ្ងៃមង្គលការ អ្នកទាំងពីរ បានអញ្ជើញភ្ញៀវចូលរួមយ៉ាងច្រើនកុះករផងដែរ។

តួយ៉ាងបើសង្កេតនៅលើទំព័រហ្វេសប៊ុករបស់ស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែកៀកថ្ងៃពិសេស នាងបានបញ្ចេញរូបថតប្រពៃណីកូនកម្លោះ-ក្រមុំយ៉ាងស្អាត បង្កការចាប់អារម្មណ៍ និងសរសើរដល់គូស្នេហ៍របស់អ្នកទាំងពីរ ទាំងស្អាត និងសមគ្នាខ្លាំង។ ក្នុងនោះ ក៏មានការអបអរ និងជូនពរពីសំណាក់អ្នកគាំទ្រចំពោះគូស្នេហ៍ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ។

សូមបញ្ជាក់ដែរថា ពិធីការិនីសម្តីផ្អែម និងមានប្រជាប្រិយភាព កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ បានរៀបចំពិធីពិសាស្លាដក់កន្សែង(ភ្ជាប់ពាក្យ)ជាផ្លូវការ កាលពីព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣។ ពិធីភ្ជាប់ពាក្យរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានរៀបចំយ៉ាងអធិកអធមណាស់ ដោយមានការចូលរួមពីចាស់ទុំទាំងសងខាង និងមិត្តភ័ក្ដិសិល្បៈមួយចំនួនផងដែរ។ តាមរយៈរូបភាពដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមទទួលបានការសាទរ និងសរសើរពីសំណាក់មហាជនជាច្រើន។ រីឯពិធីមង្គលការរបស់ ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវរៀបចំឡើងនៅថ្ងៃ ២២ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


