ជីវិតកម្សាន្ដ
ស៊ីនឌី បង្ហើបអាថ៌កំបាំងស្រស់ស្អាតរបស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ក្នុងថ្ងៃមង្គលការ
តារាសម្តែងលោក ស៊ីនឌី បានចេញមកបង្ហើបប្រាប់ពីអាថ៌កំបាំងដែលធ្វើឲ្យភាពស្រស់ស្អាតរបស់ពិធីការិនី ហ៊ិនច័ ន្ទនីរ័ត្ន ក្នុងថ្ងៃមង្គលកាជាមួយស្វាមី លោក ឌី ពេជ្រ ខណ:មានអ្នកគាំទ្រជាច្រើនបានសរសើរគ្រប់គ្នាថា ហ៊ិន ច័ន្ទនីរ័ត្ន មានសម្រស់ស្អាតដូចទេពអប្សរនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់នាង និងស្វាមីនាថ្ងៃទី២២ខែធ្នូឆ្នាំ២០២៣កន្លងទៅ ។

ប្រាកដណាស់ការបន្ថែម និងលើកសម្រស់ឲ្យ ច័ន្ទនីរ័ត្ន បានស្អាតតាំងពីចុងជើងដល់សក់នេះដោយសាតែពិធីការិនីទូរទស្សន៍បាយ័នរូបនេះ បានជ្រើសរើសឈុតប្រពៃណីខ្មែរគ្រងនៅលើដងខ្លួននាងពីហាងតារាសម្តែង ស៊ីនឌី សំអាងការទើបលោក ស៊ីនឌី មានការសម្រិតសម្រាំងជាពិសេសដល់កូនក្រមុំរូបនេះ គឺឲ្យកាន់តែមានសម្រស់លេចត្រដែតបំផុត នៅថ្ងៃពិសេសរបស់នាងធ្វើឲ្យភ្ញៀវទាំងឡាយចាប់អារម្មណ៍នាងបំផុតថ្ងៃអាពាហ៍ពិពាហ៍របស់ពិធីការិនីល្បីឈ្មោះរូបនេះ។

លោក ស៊ីនឌី បញ្ជាក់បានប្រាប់ឲ្យដឹងថា ឈុតសម្លៀកបំពាក់ និងគ្រឿងអលង្ការពីហាងរបស់លោកពិតជាមិនឲ្យ ច័ន្ទនីរ័ត្ន ខកចិត្តមែន ព្រោះតែលោកសម្រិតសម្រាំងជាពិសេសសបំផុតជូនគាត់ហេតុនេះហើយ នីរ័ត្ន ដែលមានសម្រស់ស្អាតស្រាប់ពីធម្មជាតិកាន់តែស្អាតទ្វេរដងពេលគ្រងសម្លៀកបំពាក់ប្រពៃណីខ្មែរតាមក្បួនខ្នាត គឺស្អាតបែបស្រទន់។

លោក ស៊ីនឌី បន្ថែមថា ឈុតប្រពៃណីពីហាងស៊ីនឌី របស់លោក គឺមានគ្រប់ម៉ូដទៅតាមអតិថិជនកុម្មង់ជាលំនាំប្រពៃណីបុរណ ,ប្រពៃណីច្នៃមកជាសម័យបច្ចុប្បន្នក៏មានដែរ ហើយលោកពិតជាមានមោទភាពដែលឃើញឈុតទាំងនោះគ្រងលើដងខ្លួនកូនក្រមុំដូចជា ហ៊ិន ច័ន្ទនីរ័ត្ន ឬកូនក្រមុំផ្សេងទៀតវាពិតជាស្រស់ស្អាតខ្លាំងណាស់គឺស្អាតបែបប្រពៃណីខ្មែរ។

លោកលើកឡើងទៀតថា កូនក្រមុំក្រៅពីស្អាតហើយការជ្រើសរើសសំអាងការសម្លៀកបំពាក់គឺជារឿងសំខាន់ព្រោះកាលណាយើងរៀបចំឈុតទាំងនោះឲ្យសាកសមជាមួយកូនក្រមុំរបស់យើងឲ្យត្រឹមត្រូវទៅតាមសម្លៀកបំពាក់ និងគ្រឿងអលង្ការហើយគឺនឹងធ្វើឲ្យកូនក្រមុំកាន់តែមានសម្រស់ទាក់ទាញឡើងៗជាមួយនឹងទំនុកចិត្តកាន់តែខ្ពស់នៅថ្ងៃពិសេសរបស់គាត់ដែលក្នុងមួយជីវិតមានតែម្ដងនោះ។

គូរបញ្ជាក់ដែរថា ពិធីមង្គលការរបស់ ហ៊ិន ច័ន្ទនីរ័ត្ន ជាមួយលោក ឌី ពេជ្រ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ គឺបានរៀបចំនៅកោះពេជ្រចំនួន៣អគារបញ្ចូលគ្នានោះត្រូវបានគេចាត់ទុកថាជាពិធីរៀបការការធំជាងគេសម្រាប់តារាខ្មែរប្រចាំឆ្នាំ២០២៣ ដោយភ្ញៀវមានទាំងថ្នាក់ដឹកនាំ ,មន្រ្ដីធំៗ,អ្នកជំនួញធំៗ ,លោកឧកញ៉ា, លោក ជំទាវរួមទាំងតារាល្បីជាច្រើនទៀត។

ក្នុងឈុតសម្លៀកបំពាក់កូនក្រមុំដ៏ស្រស់ស្អាតដែលផ្លាស់ប្ដូរជាច្រើនឈុតនោះគឺ ហ៊ិន ច័ន្ទនីរ័ត្ន ពិតជាមានភាពជឿជាក់លើខ្លួនខ្លាំងនៅថ្ងៃអាពាហ៍ពិពាហ៍របស់នាងហើយនៅលើហ្វេសបុកនាងក៏បានអរគុណដល់ ស៊ីនឌី សំអាងការផងដែរដែលធ្វើឲ្យនាងក្លាយទៅជាព្រះនាងនៅថ្ងៃនោះ ។
លោក ស៊ីនឌី បញ្ជាក់បន្ថែមថា លោកបើកហាងនេះឡើងដើម្បីចង់រក្សារនូវសម្លៀកបំពាក់បុរាណខ្មែរ និងគ្រឿងអលង្ការពីបុរាណមានដូចជា,ឃ្នាប កងដៃ កងជើងជាដើមហើយពេលរបស់ទាំងនោះនៅលើដងខ្លួននារីខ្មែរគឺពិតជាស្រស់ស្អាត៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


