ព័ត៌មានអន្ដរជាតិ
ត្រឹម មួយរដ្ឋនៅឥណ្ឌា មានមនុស្សស្លាប់ដល់ទៅ ១១១នាក់ ដោយសារ ខ្យល់ព្យុះ
មនុស្សចំនួន ១១១នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ ដោយសារខ្យល់ព្យុះដ៏កាចសាហាវ ដែលវាយប្រហារពេញទំហឹង ចំរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ក្នុងសប្តាហ៍នេះ។

យោងតាមការផ្សាយរបស់ AFP នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ព្យុះកំណាចនេះ បានបោកសន្ធាប់លើប្រទេសឥណ្ឌា តាំងតែពីថ្ងៃពុធមកម្ល៉េះ ដោយបង្កទាំងជាបាតុភូត ផ្គររន្ទះផងដែរ។
វានាំមកជាមួយនូវ កម្លាំងខ្យល់បក់ខ្លាំង បោកបំប៉ើងដំបូលផ្ទះ បំបាក់ដើមឈើធំៗ និងផ្តួលរំលំបង្គោលភ្លើង បណ្តាលឲ្យដាច់ចរន្តអគ្គិសនី ចំពោះពលរដ្ឋរាប់ម៉ឺននាក់។
យោងតាមសេវាសង្គ្រោះឥណ្ឌា, តួលេខមនុស្សបាត់បង់ជីវិតក្នុងរដ្ឋ Uttar Pradesh គិតត្រឹមរសៀលថ្ងៃសុក្រ គឺមាន ១១១នាក់ ខណៈ ៧២នាក់ រងរបួស។

មិនត្រឹមប៉ុណ្ណឹង ព្យុះ បានបំផ្លាញផ្ទះជាង ២០០ខ្នង ព្រមទាំងបង្កការខូចខាតដល់សំណង់នានា រួមទាំងសាលារៀន ស្ពាន និងផ្លូវថ្នល់ផងដែរ។
សូមជម្រាបថា រដ្ឋ Uttar Pradesh មានប្រជាជនជាង ២៤០លាននាក់ ត្រូវរងការវាយប្រហារយ៉ាងញឹកញាប់ ដោយខ្យល់ព្យុះ ក្នុងអំឡុងរដូវក្តៅ មុនពេលមានភ្លៀងធ្លាក់ ក្នុងរដូវមូសុង។ ជារៀងរាល់ឆ្នាំ រដ្ឋនេះ តែងមានមនុស្សស្លាប់ ខ្ទង់រយនាក់ ដោយសារតែឥទ្ធិពលព្យុះ សាហាវៗ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


