ព័ត៌មានអន្ដរជាតិ
វិបត្តិថាមពល ធ្ងន់ធ្ងរ ដល់ថ្នាក់លោក Modi សុំឲ្យពលរដ្ឋឥណ្ឌា ផ្អាកទៅរៀបការ នៅក្រៅប្រទេសសិន
សង្គ្រាមមជ្ឈិមបូព៌ា នៅមិនទាន់មើលឃើញសញ្ញា នៃទីបញ្ចប់ ខណៈពិភពលោក ក៏នៅតែរងគ្រោះដោយសារវិបត្តិថាមពល ជាពិសេសប្រេងសាំង និងហ្គាសឡើងថ្លៃ ហើយឥឡូវ នាយករដ្ឋមន្ត្រីឥណ្ឌា ដាក់ចេញនូវវិធានការសំខាន់ៗ ដើម្បីទប់ទល់នឹងវិបត្តិនេះ ដោយប្រកាសឲ្យពលរដ្ឋ សន្សំសំចៃប្រេងឥន្ធនៈ ចៀសវាងការរៀបអាពាហ៍ពិពាហ៍នៅបរទេស និងធ្វើការពីផ្ទះ។ នេះបើតាមការផ្សាយរបស់ សារព័ត៌មាន The Hindu។

ថ្លែងក្នុងពិធីជួបជុំមួយ នៅទីក្រុង Hyderabad កាលពីថ្ងៃ អាទិត្យ ទី ១០ ខែ ឧសភា ឆ្នាំ ២០២៦ លោក Narendra Modi និយាយថា ដោយសារវិបត្តិកាន់តែអាក្រក់ទៅ មនុស្សវណ្ណៈកណ្តាល ដែលចូលចិត្តទៅរៀបអាពាហ៍ពិពាហ៍ក្រៅប្រទេស និងការដើរកម្សាន្តនៅបរទេសនោះ គួរតែពន្យារពេលសិនទៅ យ៉ាងហោចណាស់ក៏មួយឆ្នាំដែរ។
ការទៅរៀបអាពាហ៍ពិពាហ៍នៅបរទេស ដែលគេហៅថា «Destination Wedding» កំពុងមានប្រជាប្រិយភាពខ្លាំងមែនទែន ក្នុងចំណោមគ្រួសារអ្នកមាន និងវណ្ណៈកណ្តាល របស់ប្រទេសឥណ្ឌា។

ហេតុផលនៅពីក្រោយរឿងនេះ គឺព្រោះតែ បើរៀបការក្នុងស្រុក គ្រួសារឥណ្ឌា អាចនឹងត្រូវហៅភ្ញៀវ រាប់ពាន់នាក់ ប៉ុន្តែបើរៀបការនៅបរទេស ពួកគេអាចសម្រិតសម្រាំង ហៅតែសាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធ ប្រហែល ១០០ ទៅ ២០០ នាក់ប៉ុណ្ណោះ ដែលធ្វើឲ្យពិធី កាន់តែមានភាពស្និទ្ធស្នាល។
ងាកទៅមើលសេចក្តីប្រកាស របស់លោក Modi វិញ នាយករដ្ឋមន្ត្រីឥណ្ឌា ក៏អំពាវនាវឲ្យពលរដ្ឋ នាំគ្នាជិះរថភ្លើងវិញ ហើយបើចាំបាច់ត្រូវជិះរថយន្ត ក៏គួរតែព្យាយាមជិះរថយន្តរួមគ្នាទៅ ដើម្បីធូរថ្លៃសាំង។
ស្របពេលជាមួយគ្នានោះ លោកថែមទាំងជំរុញឲ្យប្រជាជនឥណ្ឌា កុំទិញគ្រឿងអលង្ការ ផងដែរ។
ឥណ្ឌា ជាប្រទេស ប្រើប្រាស់ថាមពល ធំជាងគេលំដាប់ទី ៣ របស់ពិភពលោក ដូច្នេះ វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ពិតជាជះឥទ្ធិពល ដ៏អាក្រក់ដល់ប្រទេសនេះ។
ឥណ្ឌា នាំចូលប្រេងឆៅប្រហែល ៨៥% និងហ្គាសធម្មជាតិ (LNG) ប្រហែល ៥០% នៃតម្រូវការសរុប។ ក្នុងនោះ ប្រហែលពាក់កណ្តាលនៃប្រេងឆៅ និង ២ ភាគ ៣ នៃហ្គាស ត្រូវដឹកជញ្ជូនឆ្លងកាត់ តាមច្រកសមុទ្រ Hormuz ដែលកំពុងត្រូវបានបិទខ្ទប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


