សន្តិសុខសង្គម
កម្លាំងអគ្គស្នងការ និងអាជ្ញាធរខេត្ត បន្ដប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលួចប្រព្រឹត្ត Online Scam នៅក្រុងប៉ោយប៉ែត
កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការត្រួតពិនិត្យ ទីតាំងសង្ស័យលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរង និង លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ, កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក លៀម សូដា អភិបាលរងខេត្ត និងមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក ម៉ុត សម្បត្តិ ព្រះរាជអាជ្ញារង។

សូមបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការកម្លាំងសមត្ថកិច្ចជំនាញបានធើ្វការត្រួតពិនិត្យចំនួន៤ទីតាំងក្នុងក្រុងប៉ោយប៉ែតរួមមាន
៖ អគារស្នាក់នៅ៦ជាន់ផ្ទាល់ដី៤៥បន្ទប់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមនុស្ស១៦៣នាក់ ស្រី១០នាក់ ជាជនជាតិឥណ្ឌូនេស៊ី, អគារទីតាំងទី២) ស្ថិតនៅភូមិ/ឃុំខាងលើ មាន៧ជាន់ ផ្ទាល់ដី ២៦បន្ទប់ មានមនុស្សស្នាក់នៅចំនួន៥៣នាក់ ស្រី១៣នាក់ ទាំងអស់ជាជនជាតិឥណ្ឌូនេស៊ី, ទីតាំងទី៣ (ផ្ទះផ្ទាល់ដី) ស្ថិតនៅភូមិ/ឃុំខាងលើជាន់ផ្ទាល់ដី មាន២៣បន្ទប់ មនុស្សស្នាក់នៅចំនួន២៣នាក់ ស្រី៨នាក់ ទាំងអស់ជាជនជាតិឥណ្ឌូនេស៊ី និង ទីតាំងទី៤ ស្ថិតនៅភូមិ/ឃុំខាងលើ មាន៥ជាន់ផ្ទាល់ដី មាន១១បន្ទប់ មានមនុស្សស្នាក់នៅចំនួន៣៦នាក់ ស្រី៩នាក់ ទាំងអស់ជាជនជាតិឥណ្ឌូណេស៊ី។

ក្រោយប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងអាគារទាំងអស់ កម្លាំងជំនាញរកមិនឃើញមានមានសម្ភារ:ប្រព្រឹត្តបទល្មើសនោះទេ ដោយឡែកជនបរទេសស្នាក់នៅខុសច្បាប់ខាងក្នុងអាគារ ត្រូវកម្លាំងជំនាញប្រគល់ទៅអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តតាមនីតិវិធី៕





-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


