សន្តិសុខសង្គម
ច្រករបៀងភូមិសាស្រ្តស្រុកម៉ាឡៃ ឈ្មួញបន្តលួចនាំចូលទំនិញឆ្លងដែនពីថៃ ទោះមានសារព្រមានពីថ្នាក់ដឹកនាំ
ទោះបីជាព្រំដែនគោកកម្ពុជាថៃបានបិទទាំងស្រុង និងមានការបង្រ្កាបជាបន្តបន្ទាប់លើការនាំចូលនាំចេញទំនិញឆ្លងព្រំដែនកម្ពុជាថៃយ៉ាងណាក៍ដោយ ក៍ឈ្មួញនៅតែអាចនាំចេញនាំចូលទំនិញរបស់ថៃតាមច្រករបៀងនានាក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជាក់ស្តែងជាថ្មីម្តងទៀតកាលពីយប់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងចម្រុះការពារព្រំដែន ស្រុកម៉ាឡៃ បានធ្វើការស្ទាក់ចាប់ទំនិញនាំចូលមកពីប្រទេសថៃតាមច្រករបៀងក្នុងភូមិសាស្ត្រ ភូមិវត្តចាស់ក្រោយពីការបង្រ្កាប់ការបម្រុងនាំចេញបារីយ៉ាងច្រើនទៅប្រទេសថៃ។
យោងតាមសមត្ថកិច្ច ទំនិញដែលឈ្មួញលួចនាំចូលហើយត្រូវបានសមត្ថកិច្ចបង្រ្កាបបានរួមមាន ៖ ម្សៅទឹកដោះគោម៉ាក Dupro ១៩ កេស . កំប៉ុងជ័រសំរាប់ឆុងទឹកដោះគោ ១ កេស ដែលយុវជនម្នាក់ត្រូវបានឃាត់ខ្លួនដឹកតាមម៉ូតូអូសរ៉ឺម៉កម៉ាក wave ១គ្រឿង ស្ថិតនៅភូមិវត្តចាស់ ឃុំ/ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្រោយការឃាតបង្រ្កាប់ សមត្ថកិច្ចបានប្រគល់ឲ្យកម្លាំងកងអាវុធហត្ថស្រុកម៉ាឡៃបន្តនីតិវិធី។

បើយោងតាមប្រភពនានាពីស្រុកម៉ាឡៃបានឲ្យដឹងថា ឈ្មួញហាក់មិនខ្លាចសំណាញច្បាប់ជាពិសេសបទបញ្ជារបស់រដ្ឋាភិបាលដែលកំពុងប្រយុទ្ធប្រឆាំងនិងបទល្មើសព្រំដែន និងការពហិការរបស់ពលរដ្ឋលើទំនិញថៃ។
សកម្មភាពនាំទំនិញឆ្លងដែនពិសេសពីថៃចូលមកកម្ពុជា នៅតែមានជាប្រចាំតាមរយះអតីតឈ្មួញដែលមានលំនៅដ្ឋាន ឬក៍ដីចំការជាប់មាត់អូរព្រំដែនកម្ពុជាថៃសងខាងច្រកតំបន់ម៉ាឡៃ ព្រោះទីតាំងទាំងនោះអំណោយផលក្នុងការប្រព្រឹត្តបទល្មើសឆ្លងដែនពេលយប់ ដែលមិនអាចមើលឃើញ ឬចូលបង្រ្កាបបាន។
ជាមួយគ្នានេះ ក៏មានលើកឡើងអាចពាក់ព័ន្ធសមត្ថកិច្ចប្រចាំនៅតំបន់នោះ ដែលឆ្លៀតរកផលប្រយោជន៍ទើបធ្វើឲ្យជំនួញបទល្មើសព្រំដែននៅតែអាចនាំចេញចូលបាន។
ប្រភពបានបន្តថា ទំនិញដែលនាំចូលពីថៃភាគច្រើនជាទំនិញចាប់ហួយនិងប្រហិត សាច់សត្វ សត្វគោ ម៉ូតូជាដើម។ រីឯទំនិញនាំចេញពីកម្ពុជាភាគច្រើនជាបារី និងមនុស្សឆ្លងដែលមានទាំងជនបរទេសនិងពលរដ្ឋខ្មែរ។
អត្ថបទ៖ អពៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


