Connect with us

សន្តិសុខសង្គម

ឆែកឆេរទីតាំងស្នាក់នៅប្រមូលផ្តុំ ៤កន្លែង រកឃើញជនបរទេស ២នាក់ និងដកហូតវត្ថុតាងសង្ស័យមួយចំនួន នៅក្រុងប៉ោយប៉ែត

បានផុស

នៅ

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យ ឆែកឆេរតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ទបច្ចេកវិទ្យា ចំនួន៤ទីតាំងក្នុងទឹកដីសង្កាត់អូរជ្រៅ រដ្ឋបាលតាមអនុក្រឹតលេខ០៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រតិបត្តិការជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី , លោក ឧត្ដមសេនីយ៍ឯក មួង សុធា និង អគ្គស្នងការរងនគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយ លោក លៀម សុដា អភិបាលរងខេត្ត និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក  មុត សម្បត្តិ  ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ រដ្ឋបាលតាមអនុក្រឹតលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្ដីពី «ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ» ចំនួន៤ទីតាំង ដូចខាងក្រោម ៖

ទីតាំងទី១ ៖ ដោយមានការចូលរួមសហការជាមួយម្ចាស់ផ្ទះ ក្រុមប្រតិបត្តិការជំនាញបានត្រួតពិនិត្យជាក់ស្តែង ផ្ទះវីឡាមួយកន្លែង កម្ពស់១ជាន់ មាន០៦បន្ទប់ ជាបន្ទប់ស្នាក់នៅ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកពុំឃើញមានជនបរទេសស្នាក់នៅ ឬ ដានធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ទបច្ចេកវិទ្យា(Seam online)ទេ ក្រុមការងារមិនបានសម្រេចបិទទីតាំង នោះទេ។

ទីតាំងទី២ ៖ នៅវេលាម៉ោង១១និង០០នាទី ដោយមានការចូលរួមសហការ ពីតំណាងម្ចាស់អគារ ក្រុមប្រតិបត្តិការជំនាញបានចុះត្រួតពិនិត្យអគារ មានកម្ពស់៧ជាន់ មាន៦៣បន្ទប់ ជាបន្ទប់ស្នាក់នៅ និង ហលចំនួន២ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនជាតិឥណ្ឌូនេស៊ី ចំនួន០១នាក់(ប្រុស) មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ និង រកឃើញទូរស័ព្ទដៃចំរុះ ចំនួន១៥គ្រឿង (មានការសង្ស័យក្នុងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រុមការងារសម្រេចដកហូតរក្សាទុកនៅជំនាញព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការស្រាវជ្រាវបន្ត) និងរកពុំឃើញមានដានធ្លាប់ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ទបច្ចេកវិទ្យាទេ។ -ក្រុមការងារមិនបានសម្រេចបិទទីតាំង នោះទេ។

ទីតាំងទី៣ ៖ នៅវេលាម៉ោង១២និង១៥នាទី ក្រុមប្រតិបត្តិការជំនាញ បានចុះត្រួតពិនិត្យអគារមួយកន្លែង មានកម្ពស់៧ជាន់ មាន៦៤បន្ទប់ស្នាក់នៅ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃើញជនជាតិឥណ្ឌូនេស៊ី ចំនួន០៥នាក់(ប្រុស) មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ រកពុំឃើញមានដានធ្លាប់ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ទបច្ចេកវិទ្យាទេ និងពុំបានដកហូតសម្ភារ:ឡើយ។ ក្រុមការងារមិនបានសម្រេចបិទទីតាំង នោះទេ។ 

-ទីតាំងទី៤ ៖ នៅវេលាម៉ោង១៣និង៣០នាទី ក្រុមប្រតិបត្តិការជំនាញ បានចុះត្រួតពិនិត្យ ទីតាំងផ្ទះល្វែង ហេង គឹម ចំនូន០៨ផ្ទះ រកឃើញ ៖ ផ្ទះល្វែងកំពស់២ជាន់ មាន០៥បន្ទប់ ជាបន្ទប់ស្នាក់នៅ បាន រកឃើញជនជាតិឥណ្ឌូនេស៊ី ចំនួន០៣នាក់ ស្រី០១នាក់ មានលិខិតឆ្លងដែន និងទិដ្ឋការត្រូមត្រូវ រកពុំឃើញមានដានធ្លាប់ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ទបច្ចេកវិទ្យា ទេ និងពុំបានដកហូតសម្ភារឡើយ, ទីតាំងទី២ ផ្ទះល្វែងកំពស់២ជាន់ មាន០៥បន្ទប់ ជាបន្ទប់ស្នាក់នៅ បានរកឃើញជនជាតិឥណ្ឌូនេស៊ី ចំនួន០៩នាក់(ប្រុស) មានលិខិតឆ្លងដែន និងទិដ្ឋការត្រឹមត្រូវ រកពុំឃើញមានដានធ្លាប់ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ទបច្ចេកវិទ្យា នោះទេ និង ពុំបានដកហូតសម្ភារឡើយ , ទីតាំងទី៣ ផ្ទះល្វែងកំពង់២ជាន់ មាន៥បន្ទប់ ជាបន្ទប់ស្នាក់នៅ បានរកឃើញជនជាតិឥណ្ឌូនេស៊ី ចំនួន០៤នាក់ ស្រី ០១នាក់ មានលិខិតឆ្លងដែន និងទិដ្ឋការត្រូមត្រូវ រកពុំឃើញមានដានធ្លាប់ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ទបច្ចេកវិទ្យា ទេ និងពុំបានដកហូតសម្ភារឡើយ,

ទីតាំងទី៤  ផ្ទះល្វែងកំពង់២ជាន់ មាន១០បន្ទប់ ជាបន្ទប់ស្នាក់នៅ បានរកឃើញជនជាតិឥណ្ឌូនេស៊ី ចំនួន១៧នាក់ស្រី០៥នាក់ មានលិខិតឆ្លងដែន និងទិដ្ឋការត្រូមត្រូវ, ទីតាំងទី៤ ផ្ទះល្វែងកំពង់៣ជាន់ មាន០៦បន្ទប់ ជាបន្ទប់ស្នាក់នៅ បានរកឃើញជនជាតិបរទេស ចំនួន០៧នាក់ ស្រី រួមមាន ៖ ជនជាតិឥណ្ឌូនេស៊ី ចំនួន០៦នាក់ស្រី០២នាក់, -ជនជាតិវៀតណាម ចំនួន០១នាក់(ស្រី) មានលិខិតឆ្លងដែន និងទិដ្ឋការត្រឹមត្រូវ រកពុំឃើញមានដានធ្លាប់ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ទបច្ចេកវិទ្យា ទេ និងពុំបានដកហូតសម្ភារឡើយ, ទីតាំងទី៦ ផ្ទះល្វែងកម្ពស់៣ជាន់ មាន០៦បន្ទប់ ជាបន្ទប់ស្នាក់នៅ ក្រុមប្រតិបត្តិការជំនាញបាន រកឃើញជនជាតិឥណ្ឌូនេស៊ី ចំនួន០២នាក់(ប្រុស) មានលិខិតឆ្លងដែន និងទិដ្ឋការត្រូមត្រូវ និងរកពុំឃើញមានដានធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ទបច្ចេកវិទ្យា នោះទេ,

ទីតាំងទី៧ ផ្ទះល្វែងកម្ពស់៣ជាន់ មាន០៦បន្ទប់ ជាបន្ទប់ស្នាក់នៅ ក្រុមប្រតិបត្តិការជំនាញបាន រកឃើញជនជាតិថៃ ចំនួន០៤នាក់(ស្រី)  មានលិខិតឆ្លងដែន និងទិដ្ឋការត្រូមត្រូវ និងរកពុំឃើញមានដានធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ទបច្ចេកវិទ្យាទេ, ទីតាំងទី៨ ផ្ទះល្វែងកម្ពស់៣ជាន់ មាន០៦បន្ទប់ ជាបន្ទប់ស្នាក់នៅ ក្រុមប្រតិបត្តិការជំនាញបានរកឃើញជនជាតិឥណ្ឌូនេស៊ី ចំនួន០២នាក់(ប្រុស) រកឃើញ និងដកហូត វត្ថុតាងសង្ស័យ ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន : ទូរសព្ទដៃចម្រុះ ១៧គ្រឿង ,Laptop ចំនួន០៣គ្រឿង, USBចំនួន០៣ ,ក្រដាស់ប្រាក់ឥណ្ឌូរនេស៊ី ចំនួន ៨៧សន្លឹក។ ជនជាតិឥណ្ឌូនេស៊ីទាំងពីរនាក់ ក្រុមប្រតិបត្តិការជំនាញ សម្រេចនាំយកទៅសាកសួរ ដើម្បីបន្តនីតិវិធី នៅអធិការដ្ឋានក្រុងប៉ោយប៉ែត។

នៅក្នុងប្រតិបត្តិការនេះ ភាគច្រើននៃទីតាំងដែលបានពិនិត្យគឺពុំមានការប្រព្រឹត្តបទល្មើសនោះទេ ហើយកម្លាំងជំនាញក៏ពុំបានសម្រេច «បិទសៀល» (បិទផ្អាកទីតាំង) កន្លែងណាមួយជាបណ្តោះអាសន្នឡើយ។ ចំពោះជនបរទេសដែលមានឯកសារស្របច្បាប់ គឺត្រូវបានអនុញ្ញាតឱ្យស្នាក់នៅជាធម្មតា លើកលែងតែវត្ថុតាងសង្ស័យមួយចំនួន និងជនបរទេស ២នាក់នៅទីតាំងទី៤ ដែលត្រូវបញ្ជូនទៅសាកសួរបន្ថែមនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម