ព័ត៌មានជាតិ
កម្ពុជាជំរុញ TVET ឱ្យឆ្លើយតបទីផ្សារការងារ តាមរយៈប្រព័ន្ធតាមដានថ្មី
ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការសិក្សាតាមដានវឌ្ឍនភាពរបស់សិស្ស និងសហរចនាលើដំណើរការសិក្សា»។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥ លាននាក់ ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នាសណ្ឋាគារ Fairfield by Marriott Phnom Penh ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថាប័ន និងភាគីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនេះ លោករដ្ឋលេខាធិការ បានថ្លែងថា សិក្ខាសាលាពិគ្រោះយោបល់រយៈពេល ៤ ថ្ងៃនេះផ្ដោតលើគោលបំណងសំខាន់ៗចំនួន ៤ រួមមាន ទី១. បង្កើតការយល់ដឹងរួមគ្នាក្រោមក្របខ័ណ្ឌវិភាគ និងសូចនាករសំខាន់ៗនៃការសិក្សាតាមដាន។ ទី២. ពិនិត្យ និងវាយតម្លៃប្រព័ន្ធទិន្នន័យរដ្ឋបាលដែលមានស្រាប់ ដើម្បីកំណត់ឱកាសសម្រាប់កិច្ចអន្តរប្រតិបត្តិការ។ ទី៣. ពង្រឹងកិច្ចសម្របសម្រួល និងកំណត់តួនាទីទទួលខុសត្រូវឱ្យបានច្បាស់លាស់រវាងស្ថាប័នពាក់ព័ន្ធ។ និងទី៤. ឯកភាពលើវិធីសាស្ត្ររួម រាប់ចាប់ពីការជ្រើសរើសក្រុមគោលដៅ រហូតដល់ការរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តនៅតាមបណ្ដាវិទ្យាស្ថាននានា។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា សិក្ខាសាលានេះក៏មានសារៈសំខាន់ខ្លាំងណាស់សម្រាប់របៀបវារៈនៃការអភិវឌ្ឍជំនាញនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងផ្ដល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់ផលិតភាពកម្លាំងពលកម្ម។ លោកសង្កត់ធ្ងន់ថា ការសិក្សាតាមដានមិនមែនជាសកម្មភាពដាច់ដោយឡែកនោះឡើយ ប៉ុន្តែវាជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការកែលម្អប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទាំងមូល ដើម្បីផ្លាស់ប្ដូរការគ្រប់គ្រងពីការសន្មត ទៅជាការសម្រេចចិត្តដែលផ្អែកលើភស្ដុតាងជាក់ស្ដែង។ បន្ថែមពីនេះ គោលដៅចុងក្រោយ គឺការធានាឱ្យគ្រប់គ្រឹះស្ថាន TVET ទាំងអស់ អាចអនុវត្តការសិក្សាតាមដាននេះជាមុខងារស្ថាប័នជាប្រចាំ ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការទីផ្សារការងារ និងពង្រឹងកិច្ចការអប់រំប្រកបដោយនិរន្តរភាព។

លោក គួច សុមាន បានសម្ដែងនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលាទាំងមូលនឹងពិភាក្សាគ្នារហូតទទួលបានលទ្ធផលជាផ្លែផ្កា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាឱ្យកាន់តែមានសក្ដានុពល និងប្រសិទ្ធភាពខ្ពស់នាពេលអនាគត៕





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


