Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ

បានផុស

នៅ

កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុង​រង់ចាំអតីត​ពលករត្រឡប់​មកពី​ប្រ​ទេ​សថៃ និងអ្នកកំពុងស្វែងរក​ការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រ​សួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មី​ៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩៣,៤៩៣ កន្លែងនៅ​តាមណ្ដា​រាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខ​ទំនាក់​ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញ​ចិត្តបាន​តាមរយៈខិត្ត​ប័ណ្ណការ​ងាររបស់​ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់​ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសអតីតពលករ ក៏អាចទាក់ទ​ងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងកា​រ​ងារជួយ​សម្រប​សម្រួល​ស្វែង​រក​ការងារជូន​ផងដែរ។ នេះបើតាម​ក្រសួងការងារដដែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម