Connect with us

ព័ត៌មានជាតិ

មកដល់ហើយ! realme 8 Pro ស្មាតហ្វូនកាមេរ៉ាធំ 108MP ចេញលក់ហើយក្នុងតម្លៃ ៣៦៩ដុល្លារ តែប៉ុណ្ណោះ ជាមួយកាដូជាច្រើន!

បានផុស

នៅ

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២១​ realme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក​ បានដាក់លក់ស្មាតហ្វូនសេរីថ្មី​ realme 8 Pro ទូទាំងប្រទេសជាមួយតម្លៃត្រឹមតែ 369$ ជាមួយកាដូ​ ​realme Special gift (​ដបទឹក និង បាសប្លូធូ) ជាមួយនិងស៊ីមកាតស្មាតផងដែរ ។ ស្មាតហ្វូន realme 8 Pro គឺជាសេរ៊ី pro ដែលជោគជ័យបង្អស់របស់ត្រកូល realme​ Numer Series វាគឺជាផលិតផលដ៏អស្ចារ្យក្នុងទីផ្សារកំរិតមធ្យមជាមួយនឹងការគាំទ្រជាច្រើនពីសំណាក់យុវវ័យ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហើយ realme 8 Pro នាំមកនូវកាមេរ៉ាកាន់តែលេចធ្លោដែលមានសិនស័រទំហំ108MP និងជាមួយមុខងារថតរូបកាន់តែទាន់សម័យ។​ ទំនោរភាពពេញនិយមរបស់អ្នកប្រើប្រាស់វ័យក្មេង ពួកគេចង់បានបច្ចេកវិទ្យាថ្មីៗ ប្លែក ដូច្នេះ realme ក៏នៅតែព្យាយាមយកអ្វីដែលថ្មីនោះមកឲ្យអ្នកប្រើប្រាស់ដោយបានបំពាក់បច្ចេកវិទ្យាក៏ដូចជាលក្ខណៈសម្បត្តិមុខងារដែលមាននៅលើស្មាតហ្វូនលំដាប់កំពូលមកដាក់លើស្មាតហ្វូន realme 8 Pro ដែលមានតម្លៃសមរម្យបំផុត។

កាមេរ៉ាជំនាន់ថ្មី 108MP រូបថតពេលយប់កាន់តែប្រសើរ

កាមេរ៉ាជំនាន់ថ្មីទំហំ108MP​ អាចផ្តិតយករូបភាពដែលមានគុណភាពខ្ពស់បំផុត12000 X 9000 ដែលធ្វើឲ្យរូបថតកាន់តែច្បាស់។ ជាមួយកាមេរ៉ាជំនាន់ថ្មីទំហំ108MP​ វាមានមុខងារសម្រាប់កម្សាន្តជាច្រើនដូចជា៖ Tilt shift time lapse video, Starry Time-lapse Video, Neon Portrait, Dynamic Bokeh Portrait, AI Portrait, Dual-view Video, Ultra-Nightscape Video, AI mixed color portrait, movie mode ។

មុខងារដំបូងបង្អស់លើពិភពលោកStarry Time-lapse Video and Tilt-shift Time-lapse Video

ដំណោះស្រាយនៃ Time-lapse Video ដែលជាសិទ្ធផ្តាច់មុខទៅមុខងារមួយនេះ ផ្នែកទៅលើរូបថតនៃហ្វូងផ្កាយ Starry photos ។ វាចំណាយពេល 480 វិនាទី ដើម្បីថតរូប 30សន្លឹក បន្ទាប់មកបង្កើត​វីដេអូ Time-lapseដែលមាន​រយៈពេល 1វិនាទី ដែលមានន័យថាមុខងារ time-lapse mode អាចបង្ហាញនូវការផ្លាស់ប្តូរឥតឈប់ឈររបស់សកលោកក្នុងល្បឿនលឿនជាង 480 ដង។

មុខងារថតរូបឲ្យឃើញតូចរបស់realme(tilt-shift photography)អាចផ្តិតយករូបភាពដែលមានលក្ខណៈ ការថតរូបឲ្យឃើញតូច ដូចនឹងការថតវីដេអូការថតរូបឲ្យឃើញតូច លឿនជាងមុន10ដង ដែលបង្ហាញរូបភាពតាមរបៀបដ៏អស្ចារ្យនិងប្លែក។ realme​ 8 Pro ក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោកដែលមានលក្ខណៈពិសេសនៃការថតរូបឲ្យឃើញតូច(Tilt shift time lapse video)។

បច្ចេកវិទ្យាសាកថ្មលឿន50W Superdart,ជាមួយថាមពលថ្មធំ 4500mAh

ការសាកថ្មលឿនលឿនតែងតែជាចំណុចខ្លាំងរបស់ Realme ។ realme 8 pro បំពាក់មកជាមួយបច្ចេកវិទ្យា សាកថ្ម លឿន50W Superdart Flash Charge វាអាចសាកថ្មទំហំ4500mAh ពី 0 ទៅ 100% នៅត្រឹមតែរយៈពេល 47 នាទីប៉ុណ្ណោះ។ 50W SuperDart Charge ប្រើបច្ចេកវិទ្យាសាកថ្មដែលមានវ៉ុលខ្ពស់ដើម្បីទទួលបានប្រសិទ្ធភាពថាមពលសាក 97% និងគាំទ្រការការពារសាកថ្ម 5% ។ ដំណើរការនៃមុខងារ Super Power Saving Mode ជាមួយថាមពលថ្ម 5%  អាចទុកstandbyបាន 32 ម៉ោង ឬការសន្ទនាទូរស័ព្ទ 98 នាទី ។ ទាំងនេះគឺជាលក្ខណៈសម្បត្តិដ៏ល្អដែលអ្នកប្រើប្រាស់ចង់បាន ព្រោះវាអាចបន់បែនបានគ្រប់កាលៈទេសៈ។

ជាមួយការរចនាម៉ូដថ្មី AG mineral crystal,ទំងន់ស្រាលនឹងស្តើងត្រឹម176g

ផ្ទៃខាងក្រោយរបស់realme 8 proភ្លឺរលោងរំលេចដោយពណ៌គ្រីស្តាល់ធម្មជាតិជាមួយនឹងពណ៌ខៀវ(Infinite Blue) នឹងពណ៌ខ្មៅ(Infinite black) ដោយគេមជុំវិញកាមេរ៉ានឹងពាក្យស្លោក”DARE TO LEAP” មានពន្លឺប្រដេញ យ៉ាងស្រស់ស្អាត។realme 8 proមានទំងន់ត្រឹមតែ 176g​ នឹងកំរាស់​ 8.1mmងាយស្រួលក្នុងការចាប់កាន់។

ប្រព័ន្ធប្រត្តិបត្តការជំនាន់ថ្មី realme UI 2.0

realme 8 Pro ភ្ជាប់មកជាមួយ realme UI 2.0 ចេញពីប្រអប់នឹងគាំទ្រការប្តូរពណ៌ theme color តាម notification bar, ប៊ូតង់shortcut , setting Interface Icons, ព្រមទាំងមុខងារdark mode ទាំង3ជម្រើស។ចំពោះការលេងហ្គេមទំហំធំក៏អាចកំណត់អេក្រងឲ្យភ្លឺនិងកំណត់បណ្តាញ dual-channel networkដើម្បីធានាបាននូវស្ថេរភាពរបស់បណ្តាញហើយក៏អាច block alarms, notifications, នឹងការហៅចូលពេលកំពុងលេង។ការការពារឯកជនភាពថ្មីនេះបានអនុញ្ញាតឱ្យអ្នកប្រើលាក់កម្មវិធីនិងឯកសារឯកជនដោយប្រើpassword។ Security Shieldផ្តល់នូវប្រព័ន្ធត្រួតពិនត្យ systemនឹងការពារការទូទាត់តាមរយៈកម្មវិធីAppផងដែរ។ យោងតាម ​​Realme Labs ការដំឡើងកម្មវិធីappត្រូវបានធ្វើឲ្យលឿនត្រឹម 23.63% ហើយRealme UI 2.0 ក៏បានបង្កើនការប្រើប្រាស់តាមប្រព័ន្ធ system ដល់ 45%ផងដែរ។

បន្ទះឈីប និងអេក្រង់

realme 8 Pro នាំមកជាមួយអេក្រង់ Full HD Super AMOLED ទំហំ 6,4 អ៊ីញ វាមានអត្រានៃការប៉ះ (touch rate) រហូតដល់ទៅ 180Hz សម្រាប់ការឆ្លើយតបឲ្យកាន់តែប្រសើរនៅពេលដែលលេងហ្គេម។ការនៅក្រោមពន្លឺព្រះអាទិត្យ(sunlight mode)កំរិតពន្លឺឡើងដល់1000 nitsហើយវាក៏គាំទ្រពន្លឺផ្សេងទៀតដែលដូចជាពន្លឺDCជាដើម។ realme 8 Proបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 720Gជាមួយកំលាំងខ្លាំង8-coreនឹងការរចនាកម្រើសស្តើងត្រឹម​8nm។វាក៏មានវិញ្ញាបនប័ត្រសំលេង Hi-Res បញ្ចាក់សំលេងដែលមានគុណភាពខ្ពស់ អាចប្រើSIM 2 standbyនឹងអាចបន្ថែមអង្គផ្ទុកទន្និន័យដល់256GB។

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ត្រាំ ថា បើថៃ និងកម្ពុជា​មិនបញ្ចប់ការបាញ់គ្នាទេ លោកនឹងបន្តដាក់ពន្ធខ្ពស់​ ៣៦%

ព័ត៌មានជាតិ១៧ នាទីutes មុន

ពលរដ្ឋជាច្រើនក្នុងខេត្តបាត់ដំបង បន្តដឹកអំណោយចូលរួមដើម្បីជួយដល់កងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ១៩ នាទីutes មុន

យោធាថៃបន្តបាញ់ផ្លោងលើកម្ពុជា ទោះថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងមានជំនួបចរចានៅម៉ាឡេស៊ី ថ្ងៃនេះក៏ដោយ

សេដ្ឋកិច្ច២៣ នាទីutes មុន

ខ្សែផ្លូវនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មិនមានខូចខាតធ្ងន់ធ្ងរ ឬកាត់ផ្ដាច់នោះទេ

ព័ត៌មានជាតិ២៦ នាទីutes មុន

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវកុំឱ្យចែករំលែក ឬបង្ហោះទីតាំងឈរជើងរបស់កងទ័ព

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្យុះទី៨​អស់ឥទ្ធិពល តែព្យុះទី៩នៅតែបន្តជះឥទ្ធិពលលើកម្ពុជា ដល់ថ្ងៃទី៣០កក្កដា

Sokha Hotels

ព័ត៌មានពេញនិយម