Connect with us

ព័ត៌មានអន្ដរជាតិ

រឿងចម្លែកនៅថៃ! ឈ្លើងសមុទ្រពណ៌ផ្កាឈូក រាប់ម៉ឺនក្បាល ឡើងមកពេញឆ្នេរសមុទ្រ បង្កការភ្ញាក់ផ្អើល 

បានផុស

នៅ

ប្រទេសថៃ បានកើតហេតុចម្លែក ដោយឈ្លើងសមុទ្រពណ៌ផ្កាឈូករាប់ម៉ឺនក្បាល បានឡើងមកឆ្នេរសមុទ្រ បង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំង។

(រូប៖ Amarin)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Amarin នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ រឿងដ៏ចម្លែកនេះ កើតឡើងនៅឆ្នេរ Suan Son Beach ក្នុងឃុំ Klaeng នៃស្រុក Mueang នៃខេត្ត Rayong។

វត្តមានរបស់ឈ្លើងសមុទ្រពណ៌ផ្កាឈូកទាំងនេះ ធ្វើឲ្យទេសចរ ខ្លាចរអា មិនហ៊ានដើរកម្សាន្តតាមឆ្នេរ និងបង្កការភ្ញាក់ផ្អើល មិនស្ទើរឡើយ ចំពោះពលរដ្ឋក្នុងតំបន់ ដល់ថ្នាក់អ្នកខ្លះ ភ័យថា វាអាចជាប្រផ្នូលអាក្រក់ថែមទៀតផង។

(រូប៖ Amarin)

យោងតាមអ្នកវិទ្យាសាស្រ្ត, ឈ្លើងសមុទ្រពណ៌ផ្កាឈូក គឺជាសត្វសម្អាតបាតសមុទ្រ ដ៏មានសារៈសំខាន់ ដោយសារពួកវា ស៊ីកម្ទេចកម្ទីសរីរាង្គ ស្លែ និងបាក់តេរីនៅក្នុងខ្សាច់ រួចបញ្ចេញខ្សាច់ស្អាតមកវិញ ដែលជួយឲ្យប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រ មានតុល្យភាព។

យ៉ាងណា ពួកវាកម្រឡើងគោកណាស់ ប៉ុន្តែពេលខ្លះ មានបាតុភូតធម្មជាតិដូចជា ជំនោរទឹកប្រែប្រួលខ្លាំង បម្រែបម្រួលអាកាសធាតុ ឬមានខ្យល់ព្យុះបោកបក់ខ្លាំង ទើបធ្វើឲ្យពួកវារាប់ម៉ឺនក្បាល ត្រូវរលកបោកមករាយប៉ាយពេញឆ្នេរខ្សាច់ បែបនេះ៕

(រូប៖ Amarin)

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម