ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង ប្រកាសបើកទំព័រប្រវត្តិសាស្ត្រថ្មី ជាមួយ លោក គីម ជុងអ៊ុន
ប្រធានាធិបតីចិន ស៊ី ជិនពីង នៅថ្ងៃ ទី៨ ខែមិថុនា បានប្រកាសថា ទំនាក់ទំនងរវាង ចិន និង កូរ៉េខាងជើង កំពុងស្ថិតនៅ «ចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រថ្មីមួយ»។ ការលើកឡើងនេះ ត្រូវបានចុះផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង ស្របពេលលោកធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង សម្រាប់កិច្ចប្រជុំកំពូលដ៏កម្រមួយ ជាមួយមេដឹកនាំ លោក គីម ជុងអ៊ុន ។

នៅក្នុងអត្ថបទអត្ថាធិប្បាយមួយ ដែលចុះផ្សាយដោយសារព័ត៌មាន Rodong Sinmun របស់កូរ៉េខាងជើង មុនពេលដំណើរទស្សនកិច្ចផ្លូវការ លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា នយោបាយមិនប្រែប្រួលរបស់ចិន គឺការអភិវឌ្ឍទំនាក់ទំនងជាមួយកូរ៉េខាងជើង ហើយប្រទេសទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរគ្នាលើគ្រប់វិស័យ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ខ្លាំងបំផុត ព្រោះវាជាការធ្វើដំណើរទៅក្រៅប្រទេសលើកដំបូងបង្អស់របស់មេដឹកនាំចិននៅក្នុងឆ្នាំនេះផងដែរ។
មិនតែប៉ុណ្ណោះ ដើម្បីទាញទីក្រុងព្យុងយ៉ាងឲ្យមកកៀកជិតបន្ថែមទៀត លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ថា «យើងត្រូវតែប្រឆាំងនឹងអនុត្តរភាព (ការចង់ធ្វើជាមហាអំណាចផ្តាច់មុខ) របបផ្តាច់ការ និងរាល់ការប៉ុនប៉ង ក៏ដូចជាឧបាយកលទាំងឡាយណា ដែលចង់ឲ្យមានការរស់ឡើងវិញនៃលទ្ធិយោធានិយម ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់»។
លោក ស៊ី ក៏ត្រូវបានរំពឹងថា នឹងជួបពិភាក្សាការងារជាមួយលោក គីម ជុងអ៊ុន ក្នុងកំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកក្នុងរយៈពេល ៧ ឆ្នាំមកកាន់ប្រទេសជិតខាងដ៏ឯកោមួយនេះ ចំពេលដែលសេដ្ឋកិច្ចរបស់កូរ៉េខាងជើង កំពុងមានសន្ទុះខ្លាំងឡើងវិញ តាមរយៈការកើនឡើងនៃពាណិជ្ជកម្ម និងទំនាក់ទំនងយោធាជាមួយប្រទេសរុស្ស៊ី ដែលកត្តានេះអាចជួយបង្កើនទំនុកចិត្តរបស់លោក គីម ជុងអ៊ុន ក្នុងការចរចា។
ដោយឡែក លោក John Delury សមាជិកជាន់ខ្ពស់នៃសមាគមអាស៊ី (Asia Society) បានបង្ហោះនៅលើបណ្តាញសង្គម X ថា «ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង គឺដើម្បីរក្សាប្រពៃណីទំនាក់ទំនងឲ្យនៅរស់រវើក ស្ថិតក្រោមលក្ខខណ្ឌខុសប្លែកគ្នាយ៉ាងខ្លាំង បើធៀបនឹងដំណើរទស្សនកិច្ចចុងក្រោយរបស់លោក»។ ជាងនេះទៅទៀត អត្ថបទរបស់លោក ស៊ី គឺដើម្បីអបអរសាទរ «ចំណងមិត្តភាពជាប្រពៃណី» រវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង ព្រមទាំងបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងលទ្ធិសង្គមនិយមពេញមួយអត្ថបទ។
យ៉ាងណាមិញ នៅមុនថ្ងៃដែលប្រមុខមេដឹកនាំចិន មកដល់ ទីក្រុងព្យុងយ៉ាងបានព្យាយាមបង្ហាញសាច់ដុំ និងឥទ្ធិពលរបស់ខ្លួន តាមរយៈការលាតត្រដាងនូវផែនការសាងសង់នាវាបំផ្លាញដែនទឹកខ្នាតយក្សទម្ងន់ ១០,០០០ តោន និងបានបញ្ជាក់ឡើងវិញនូវឋានៈរបស់ខ្លួន ជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


