ព័ត៌មានអន្ដរជាតិ
លោក គីម ជុនអ៊ុន បញ្ជាឲ្យពង្រឹងកងទ័ពជើងទឹកដែលមានសមត្ថភាពបាញ់នុយក្លេអ៊ែរ កម្ទេចសត្រូវ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចុះទៅពិនិត្យនាវាពិឃាត Kang Kon ដើម្បីត្រួតពិនិត្យលើការធ្វើតេស្តរុករក ដោយលោក បានលើកឡើងតម្រូវការចាំបាច់ក្នុងការលើកកម្ពស់សមត្ថភាពកងទ័ពជើងទឹក ដើម្បីទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ។

សេចក្តីរាយការណ៍នោះ បានកើតមាន ចំពេលដែលទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង បានប្រកាសថា ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែមិថុនា បន្ទាប់ពី ប្រធានាធិបតី ស៊ី បានទទួលស្វាគមន៍កិច្ចប្រជុំសំខាន់រហូតដល់ទៅពីរ គឺជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កាលពីខែមុននេះ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លោក គីម ជុងអ៊ុន បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កូរ៉េខាងជើង ហើយកាលពីខែឧសភាឆ្នាំមុន លោក បានចុះត្រួតពិនិត្យការដាក់ដំណើរការនាវាពិឃាត Kang Kon ដែលធ្លាប់មានបញ្ហាបច្ចេកទេស ប៉ុន្តែត្រូវបានជួសជុល និងដាក់ឲ្យដំណើរការឡើងវិញនៅមួយខែបន្ទាប់។
សារព័ត៌មានកូរ៉េខាងជើង KCNA បានឲ្យដឹងទៀតថា នៅក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃព្រហស្បតិ៍ លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍកងកម្លាំងជើងទឹកយ៉ាងឆាប់រហ័ស ទៅជាកងកម្លាំងមួយដែល មានសមត្ថភាពអាចទទួលខុសត្រូវដោយជឿជាក់លើផ្នែកមួយនៃការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ។
លោកលើកថា ការបង្កើតកងទ័ពជើងទឹកដែលអាចផ្តល់ការវាយប្រហារដ៏បំផ្លិចបំផ្លាញ ទៅលើសត្រូវទាំងនៅលើផ្ទៃទឹក និងក្រោមបាតសមុទ្រ គឺជាគោលដៅស្នូលនៃផែនការអភិវឌ្ឍន៍វិស័យការពារជាតិរយៈពេល ៥ ឆ្នាំបច្ចុប្បន្នរបស់គណបក្សកាន់អំណាច។
ដោយឡែក ចាប់តាំងពីកិច្ចប្រជុំកំពូលឆ្នាំ ២០១៩ រវាងមេដឹកនាំកូរ៉េខាងជើង និងលោក ត្រាំ បានដួលរលំជុំវិញវិសាលភាពនៃការរំសាយអាវុធនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្មមក ទីក្រុងព្យុងយ៉ាងបានប្រកាសម្តងហើយម្តងទៀតថា ខ្លួនជា រដ្ឋនុយក្លេអ៊ែរ «ដែលមិនអាចកែប្រែត្រឡប់ក្រោយបានឡើយ»។
មិនតែប៉ុណ្ណោះ លោក គីម ជុងអ៊ុន ក៏ទទួលបានភាពក្លាហាន និងកម្លាំងចិត្តបន្ថែមពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដោយទទួលបានការគាំទ្រយ៉ាងសំខាន់ពីទីក្រុងម៉ូស្គូ បន្ទាប់ពីបានបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅចូលរួមប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី។ កាលពីឆ្នាំមុន លោកក៏បានបង្ហាញខ្លួនរួមគ្នាជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅក្នុងពិធីព្យុហយាត្រាយោធាដ៏ប្រណីតមួយនៅក្នុងទីក្រុងប៉េកាំង ដែលនេះជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីស្ថានភាពថ្មី និងការកើនឡើងឥទ្ធិពលរបស់លោកនៅក្នុងឆាកនយោបាយសកល៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
គីម ជុងអ៊ុន បង្ហាញរោងចក្របរមាណូថ្មី និងប្ដេជ្ញាបង្កើនអាវុធនុយក្លេអ៊ែរឱ្យលឿនបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


