ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន បង្ហាញរោងចក្របរមាណូថ្មី និងប្ដេជ្ញាបង្កើនអាវុធនុយក្លេអ៊ែរឱ្យលឿនបំផុត
ប្រទេសកូរ៉េខាងជើង បានបើកបង្ហាញរោងចក្រផលិតសារធាតុផ្សំគ្រាប់បែកបរមាណូដ៏ថ្មីសន្លាងមួយ ដែលត្រូវគេជឿជាក់ថាជារោងចក្រចម្រាញ់វត្ថុធាតុដើមអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់។ នេះបើយោងតាមសារព័ត៌មាន France24 ដោយដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងឱកាសដាក់បង្ហាញនោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសពីផែនការជម្រុញ និងពង្រីកកម្លាំងអាវុធនុយក្លេអ៊ែររបស់ជាតិឱ្យកើនឡើងយ៉ាងលឿនបំផុត ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងការគំរាមកំហែងផ្នែកយោធាពីសំណាក់សត្រូវធំៗ គឺសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
លោក គីម ជុងអ៊ុន បានចុះពិនិត្យមើលរោងចក្រនេះផ្ទាល់ កាលពីថ្ងៃពុធ ដោយបានអះអាងថា បច្ចុប្បន្នសមត្ថភាពផលិតសារធាតុនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងប្រាំឆ្នាំមុន ទោះបីជាការអះអាងនេះមិនទាន់មានប្រភពឯករាជ្យណាមួយ អាចផ្ទៀងផ្ទាត់បានក៏ដោយ។ រូបថតផ្លូវការរបស់ KCNA បានបង្ហាញពីសាលដ៏ធំដែលពោរពេញទៅដោយបំពង់ដែក និងម៉ាស៊ីនចម្រាញ់អ៊ុយរ៉ាញ៉ូម ព្រមទាំងរូបភាពលោក គីម ជុងអ៊ុន កំពុងពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់នៅជិតគំនូសក្រាហ្វិកមួយ ដែលគេសង្ស័យថាជាគំរូក្បាលគ្រាប់នុយក្លេអ៊ែរ។
ការលាតត្រដាងរោងចក្រថ្មីនេះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងជើង ធ្លាប់បានបង្ហាញរោងចក្រសម្ងាត់មួយផ្សេងទៀត កាលពីខែកញ្ញា ឆ្នាំ២០២៤។ បើតាមមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូង មកទល់ពេលនេះ កូរ៉េខាងជើង កំពុងដំណើរការរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមសរុបចំនួនបួនកន្លែងជារៀងរាល់ថ្ងៃ។ ចាប់តាំងពីកិច្ចចរចាជាមួយអាមេរិកបានបរាជ័យកាលពីឆ្នាំ២០១៩ មក កូរ៉េខាងជើង បានបដិសេធរាល់ការចរចា ហើយងាកមកផ្តោតលើការធ្វើទំនើបកម្មអាវុធខ្លួនយ៉ាងខ្លាំងក្លា ដែលស្របទៅនឹងការបញ្ជាក់ពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិថា សកម្មភាពនុយក្លេអ៊ែរនៅទីនោះកំពុងតែកើនឡើងយ៉ាងរហ័ស៕



ប្រែសម្រួល៖ ឈាង
-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


