Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តក្រចេះ បញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីគ្រឿងញៀន

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជូនជនសង្ស័យ ២នាក់ និងគ្រឿងញៀនមួយចំនួនទៅសាលាដំបូងខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យទាំង៣នាក់ដែលត្រូវបញ្ជូនទៅអនុវត្តច្បាប់ពាក់ព័ន្ធនឹងគ្រឿងញៀននេះមានឈ្មោះ ប៉ាវ ជ្រឹង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល  ខេត្តក្រចេះ មុខរបរ ធ្វើចំការ។ និងឈ្មោះ ហុង វិចិត្ត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ភូមិថ្មី ឃុំសាមគ្គី ក្រុមស្ទឹងត្រែង ខេត្តស្ទឹងត្រែង មុខរបរ ធ្វើចំការ។ និងឈ្មោះ ឈឿន វុិត ហៅធំ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអញ្ចាញត្នោត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មុខរបរ ធ្វើចំការ។

សូមជម្រាបថា ក្រុមជនសង្ស័យទាំង៣នាក់នេះ ត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី ៩ និងទី១០ ខែមិថុនា ឆ្នាំ២០២៦ និងដកហូតបានវត្ថុតាងថ្នាំញៀនសរុប ៩កញ្ចប់៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម