Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បង្ហាញពិភពលោកកាន់តែច្បាស់ថា ខ្លួនជាជម្រក មេគ្រឿងញៀននិង scammer

បានផុស

នៅ

ប្រទេសថៃ កំពុងបង្ហាញទៅពិភពលោកកាន់តែច្បាស់ថា ខ្លួនពិតជាជម្រក របស់មេក្លោងគ្រឿងញៀន បណ្តាញជួញដូរមនុស្ស និងឧក្រិដ្ឋជនឆបោកតាមអនឡាញ (scammer) តាមរយៈការចាប់បាន ឧក្រិដ្ឋជនជាបន្តបន្ទាប់។

(រូប៖ Bangkok Post)

បើនិយាយត្រឹមមួយខែមិថុនា ឆ្នាំ២០២៦, ថៃ ចាប់បានឧក្រិដ្ឋជនធំៗ បណ្តាក់គ្នា មានទាំងមេគ្រឿងញៀន និងមេ Scammer ដែលជាប់ពាក់ព័ន្ធនឹកករណី ដ៏ល្បីកក្រើក។

នៅថ្ងៃអាទិត្យ ទី៧ មេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិផងនោះ ត្រូវបានចាប់ខ្លួន នៅប្រទេសថៃ។ រូបគេមានឈ្មោះ Sasaki អាយុ ៣៩ឆ្នាំ សញ្ជាតិជប៉ុន ត្រូវបានចាប់ខ្លួនក្នុងខណ្ឌ Watthana នៃទីក្រុង បាងកក។

ឧក្រិដ្ឋជនម្នាក់នេះ គឺជាមេនៃបណ្តាញ Scammer ដែលឆបោកលុយមនុស្ស នៅប្រទេសជាច្រើន ហើយរូបគេ ក៏ជាប់ក្នុងបញ្ជីខ្មៅក្នុងប្រទេសកំណើតផងដែរ ដោយជប៉ុន បានចេញសេចក្តីប្រកាស តាមចាប់ខ្លួន តាំងតែពីថ្ងៃទី១ ខែមេសា មកម្ល៉េះ។

(រូប៖ Bangkok Post)

យោងតាមប៉ូលិសអន្តោប្រវេសន៍ថៃ ជនជាតិជប៉ុនម្នាក់នេះ មិនមែនត្រឹមជាមេ Scammer ប៉ុណ្ណោះទេ គេក៏មានជាប់ពាក់ព័ន្ធ នឹងក្រុមជួញដូរមនុស្សអន្តរជាតិ ផងដែរ។ 

Sasaki ត្រូវបានចាប់ខ្លួន ពេលសំងំលាក់ខ្លួនជាមួយគ្រួសារនៅក្នុងទីក្រុងបាងកក ដែលនេះសបញ្ជាក់យ៉ាងច្បាស់ថា ថៃ ជាជម្រកនៃក្រុមឧក្រិដ្ឋជន និងជាស្ពានចម្លងនៃជនពាល ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។

ក្រោយមក នៅថ្ងៃទី១០ ជនជាតិនីហ្សេរីយ៉ា ម្នាក់ ដែលជាមេគ្រឿងញៀន ជាប់ពាក់ព័ន្ធនឹងការចរាចរណ៍ ថ្នាំមេតំហ្វេតាមីន កូកាអ៊ីន និងម៉ាទឹកកក យ៉ាងគគ្រឹកគគ្រេង ក៏ចាប់បាននៅថៃ ដែរ។

(រូប៖ Bangkok Post)

បុរសម្នាក់នេះមានឈ្មោះ Ikenna Patrick Azubuike ត្រូវបានចាប់ខ្លួននារាត្រីថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅខាងក្រៅខុនដូមួយ ក្នុងខ័ណ្ឌ Yannawa នៃទីក្រុងបាងកក។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ ប៉ូលិសថៃនិងមេគ្រឿងញៀន បានប្រឈមមុខដាក់គ្នា យ៉ាងតានតឹង ឈានដល់ការប៉ះទង្គិចគ្នាទៀតផង នៅពេលបុរសវ័យ ៣៦ឆ្នាំ ព្យាយាមបើករថយន្តរត់ និងបុករះនៅតាមផ្លូវ។

ទីបំផុត រូបគេក៏ត្រូវបានចាប់ខ្លួន ហើយក្នុងប្រតិបត្តិការនោះ ប៉ូលិសឈានទៅដល់ការរឹបអូសបានថ្នាំញៀនប្រភេទកូកាអ៊ីន, រថយន្តមួយគ្រឿង, ប្រាក់សុទ្ធ, លុយនៅក្នុងគណនីធនាគារ និងទ្រព្យសម្បត្តិផ្សេងៗទៀត ដែលមានតម្លៃសរុបជាង ៧០០ ០០០ បាត។

ស្របពេលជាមួយគ្នានោះដែរ ប៉ូលិសបានរកឃើញតម្រុយ នៃទំនាក់ទំនងរបស់ Ikenna Patrick Azubuike ជាមួយបណ្តាញឧក្រិដ្ឋកម្ម ដ៏ធំមួយទៀត ប៉ុន្តែបច្ចុប្បន្ន កំពុងស៊ើបអង្កេត។

២ករណីធំៗចុងក្រោយនេះ សបញ្ជាក់កាន់តែច្បាស់ថា ឧក្រិដ្ឋជនអន្តជាតិ បានយកប្រទេសថៃ ធ្វើជាជម្រកសុវត្ថិភាព និងកន្លែងលាក់ខ្លួន ហើយនៅមានឧក្រិដ្ឋជន ជាច្រើននាក់ទៀត ដែលមិនទាន់រកឃើញ។

ជុំវិញរឿងនេះ អ្នកជំនាញអន្តរជាតិ បានចង្អុលចំៗថា បញ្ហានេះ គឺជា «ជំងឺមហារីកសង្គម» ដែលថៃ ត្រូវតែដោះស្រាយ ហើយឈប់ទម្លាក់កំហុស លើប្រទេសដទៃ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម