ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានពលរដ្ឋខ្លួន «កុំទៅលេងស្រុកថៃ» ខ្លាចគេចាប់ខ្លួន
រដ្ឋាភិបាលទីក្រុងមូស្គូ បានចេញសេចក្តីណែនាំជាផ្លូវការមួយ ដោយព្រមានពលរដ្ឋរុស្ស៊ីទាំងអស់ឱ្យជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសថៃ ដោយសារតែមានហានិភ័យខ្ពស់ ក្នុងការត្រូវគេចាប់ខ្លួនតាមសំណើរបស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Khaosod ចុះផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា សម្រាប់ពលរដ្ឋណា ដែលមានការសង្ស័យថា ខ្លួនអាចនឹងត្រូវអាមេរិកតាមដាន ឬចោទប្រកាន់ពីបទល្មើសផ្សេងៗ គឺមិនគួរឈានជើងចូលទឹកដីថៃទាល់តែសោះ សូម្បីតែការហោះហើរឆ្លងកាត់ ដើម្បីប្តូរជើងហោះហើរក៏ដោយ។ រុស្ស៊ីបានចោទប្រកាន់ចារកម្មអាមេរិកថា បានលួចបើកប្រតិបត្តិការសម្ងាត់ ដើម្បី «ប្រមាញ់» និងចាប់ខ្លួនជនជាតិរុស្ស៊ី នៅក្នុងប្រទេសថៃ ដោយមិនបានឆ្លងកាត់អាជ្ញាធរថៃឡើយ។
ការព្រមានដ៏ក្តៅគគុកនេះ បានធ្វើឡើង បន្ទាប់ពីមានករណីចាប់ខ្លួនបុរសជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Denis Obrezko ដែលរងការសង្ស័យថាជាហេគឃ័រ (Hacker) កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងប្រទេសថៃ ហើយត្រូវបានបញ្ជូនខ្លួនទៅកាត់ទោសនៅអាមេរិក ក្រោមលក្ខខណ្ឌនៃសន្ធិសញ្ញាបត្យាប័នរវាងថៃ និងអាមេរិក។ រុស្ស៊ីបានអះអាងថា វាជាផ្នែកមួយនៃយុទ្ធនាការដាក់ទណ្ឌកម្មយ៉ាងចាស់ដៃរបស់អាមេរិក មកលើពលរដ្ឋខ្លួន ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងជាង ៤ឆ្នាំមុន។
ភ្លាមៗនោះដែរ ក្រសួងការបរទេសថៃ បានចេញមុខច្រានចោលការព្រមាននេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Panidol Patchisawat បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងថៃ និងរុស្ស៊ី នៅតែរឹងមាំលើគ្រប់វិស័យ ហើយប្រទេសទាំងពីរត្រៀមនឹងប្រារព្ធខួប ១៣០ឆ្នាំនៃទំនាក់ទំនងការទូតនៅឆ្នាំក្រោយនេះទៀតផង។ លោកបានបន្ថែមថា កាលពីឆ្នាំកន្លងទៅ ថៃបានទទួលស្វាគមន៍ភ្ញៀវទេសចររុស្ស៊ីរហូតដល់ទៅជិត ១,៩លាននាក់ ដែលជាចំនួនច្រើនជាងគេបំផុត ក្នុងចំណោមប្រទេសនៅអឺរ៉ុប។ លោកបានបញ្ជាក់ថា «ថៃ គឺជាប្រទេសដែលមានសុវត្ថិភាព និងស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដោយគ្មានការរើសអើងឡើយ» ប៉ុន្តែទន្ទឹមនោះ ភ្ញៀវទាំងអស់ក៏ត្រូវតែគោរពច្បាប់របស់ប្រទេសថៃដូចគ្នាដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


