ព័ត៌មានជាតិ
រដ្ឋបាលរាជធានី បន្តស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងនៅកណ្តាលក្រុង ក្រោយជាយក្រុងអនុវត្តបានរួចរាល់
ក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភគាំទ្រពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដើម្បី បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្តារប្រព័ន្ធលូ ស្តារប្រឡាយ ជាច្រើន ខ្សែ និងកសាងស្ថានីយ៍មូមទឹកជា បន្តបន្ទាប់ នៅជាយរាជធានីភ្នំពេញបានរួចរាល់ ហើយបានបន្តការងារស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងជាច្រើនខ្សែទៀត នៅក្នុងមូលដ្ឋានខណ្ឌ៥នៅកណ្តាលរាជធានីភ្នំពេញទៀត។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ មិថុនានេះ ក្រុមការងារ ដឹកនាំដោយ លោកឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជនីភ្នំពេញ បានចុះស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយប្រើប្រាស់រថយន្តចំនួន១២គ្រឿង។


លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា៖ តាមកាេណែនាំពីលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥នៅកណ្តាលរាជធានី សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូមស្តារអណ្តូង លូ និងសំអាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់មកដល់ ដោយចាប់ផ្តើមពីខណ្ឌដញនពេញមុនគេ។


ចំពោះខណ្ឌដូនពេញ រដ្ឋបាល រាជធានីភ្នំពេញ នឹងចាប់ ផ្តើម ស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងចំនួន១០ខ្សែ ក្នុងនោះរួមមាន៖ ផ្លូវលេខ២៤០ សងខាងផ្លូវប្រវែង ១,៧៦០ម៉ែត្រ, ២.ផ្លូវលេខ៤៧ សងខាងផ្លូវ ប្រវែង ២,០៣០ម៉ែត្រ, ៣. ផ្លូវលេខ១៥៤ សងខាងផ្លូ វ ប្រវែង ២,៥៦១ម៉ែត្រ, ៤. ផ្លូវលេខ៩០ សងខាងផ្លូវប្រវែង១,៦៩៦ម៉ែត្រ, ៥. ផ្លូវលេខ៦៣ ប្រវែង៥៦០ម៉ែត្រ, ៦. ផ្លូវលេខ១៧៨ សងខាងផ្លូវប្រវែង១,៣១០ម៉ែត្រ, ៧. ផ្លូវលេខ៨៨ ប្រវែង៦៨៩ម៉ែត្រ, ៨. ផ្លូវលេខ១៤៨ សងខាងផ្លូវប្រវែង៦០០ម៉ែត្រ, ៩. ផ្លូវលេខ១៤៤ សងខាងផ្លូវប្រវែង៦០០ម៉ែត្រ និង ទី១០. ទរទឹកភ្លៀងនៅជ្រុងខាងជើងនិងខាងលិចផ្សារ កណ្តាល ប្រវែង៣០២ម៉ែត្រ។ ក្រោយបញ្ជប់ការងារនៅខណ្ឌដូនពេញហើយ យើងនឹងបន្តទៅខណ្ឌ៤ទៀត។


ក្នុងឱកាសនោះដែរ លោកអភិបាលរង ក៏បាន អំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ត្រូវវេចខ្ចប់ ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាន អនាម័យ និង បរិស្ថានស្អាត ព្រមទាំង អាច បញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញយើងផងដែរ៕ អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


