Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ៧មករា បន្តប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនឹងឆបោកតាមប្រព័ន្ធអនឡាញ ក្នុងមូលដ្ឋាន

បានផុស

នៅ

អាជ្ញាធរខណ្ឌ៧មករា បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង នៅតាមទីតាំងស្នាក់នៅជាច្រើនកន្លែង ដើម្បីទប់ស្កាត់ និង បោសសម្អាត ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងមូលដ្ឋានរបស់ខ្លួន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានពី រដ្ឋបាលខណ្ឌប្រតិបត្តិការ ចុះត្រួតពិនិត្យនេះត្រូវបានធ្វើឡើង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ក្រោមការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។ ជាក់ស្តែងកម្លាំងក្រុមការងារចម្រុះ ដែលដឹកនាំផ្ទាល់ដោយលោក ណុបផា និង លោក កេត ឧត្ដម ដែលជា អភិបាលរងខណ្ឌ បានបន្តចុះកម្លាំងត្រួតពិនិត្យយ៉ាងសកម្ម នៅតាមទីតាំងគោលដៅនានា។

ក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យនេះក្រុមការងារ បានធ្វើការឆែកឆេរ និងពិនិត្យយ៉ាងល្អិតល្អន់តាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និង សណ្ឋាគារ មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ។ គោលដៅសំខាន់នៃការចុះត្រួតពិនិត្យនេះ គឺ ដើម្បីស្វែងរក និង បោសសម្អាតឱ្យអស់នូវរាល់ ទីតាំងណាដែល មានការសង្ស័យថាអាចត្រូវបានប្រើប្រាស់ជាកន្លែងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

ចំណាត់ការរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា នៅពេលនេះគឺ ជាការឆ្លើយតបយ៉ាងសកម្ម ទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការលុបបំបាត់បទល្មើសបច្ចេកវិទ្យា និង ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ដោយ ៖ អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម