ព័ត៌មានជាតិ
អាជ្ញាធររាជធានី ចុះឆែកឆេរទីតាំងសង្ស័យ ១២០កន្លែង រកឃើញបទល្មើសឆបោកអនឡាញ គ្រឿងញៀន និងល្បែងស៊ីសង
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២៦ម្សិលម៉ិញនេះ ខណៈចុះពិនិត្យសង្ស័យប្រព្រឹត្តបទល្មើស ONLINES CAMS ចំនួន១២០ទីតាំង ក្រុមការងារបានរកឃើញករណីពាក់ព័ន្ធបទល្មើOnline Scams មួយករណី ឃាត់ខ្លួនជនជាតិវៀតណាម៦នាក់និងវត្ថុតាងមួយចំនួន។ជាងនេះទៅទៀត ប្រតិបត្តិការនេះក៏បានរកឃើញបទល្មើសសង្ស័យគ្រឿងញៀននិងសង្ស័យពាក់ព័ន្ធផ្សព្វផ្សាយល្បែងស៊ីសងអនឡាញខុសច្បាប់ផងដែរ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានី ភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី១៩ខែ មិថុនានេះថា៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ម្សិលម៉ិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ នៅតាមទីតាំង អគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំង សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINES CAMS) ក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញបានចំនួន ១២០ទីតាំង ដោយបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤០២នា ក់( ស្រី ១១៧នា ក់ ) និងមានលិខិតឆ្លងដែន ត្រឹមត្រូវ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ
លោកស្រី ដោ សម្ផស្ស បានបន្តថា៖ ក្នុងនោះដែរ ក្រុមការងារបានរកឃើញបទល្មើស ១ករណី នៅជាន់ទី៨ បន្ទប់ A-៨ក្នុងអគារអិលបុរីកីឡា(ប៊ីអរខេអិល ប្រផឹធី មេនេម៉ិន)អគារលេខ ១០សេ ភូមិ៦ ផ្លូវលេខ២១៣ សង្កាត់ វាលវង់ ខណ្ឌ ៧មករា ដោយបានឃាត់ខ្លួនជនជាតិវៀតណាម ៦នាក់ (ស្រី ១នាក់) ព្រមទាំ ង សម្ភារមួយចំនួនរួមមាន៖ កុំព្យូទ័រALL I N ONE ចំនួន ៣គ្រឿង(កាច់បំផ្លាញចោល) ទូរស័ព្ទដៃចំនួន ០៩គ្រឿង (ផ្ទាល់ខ្លួន) ទូរស័ព្ទដៃចំនួន ០៣គ្រឿ ង (បំរើការងារ)។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ គឺជាករណីឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams)។



លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់ថា៖ នៅទីតាំងអគារអិលបុរីកីឡាដដែលនេះ ក្រុមការងារក៏បាន ត្រួតពិនិត្យរកឃើញនៅជាន់ទី១៥ បន្ទប់ A-១៥ មានជាប់ពាក់ព័ន្ធបទល្មើសជួញដូរ ប្រើប្រាស់ និងរក្សាទុក សារធាតុញៀនខុសច្បាប់ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ ២នាក់ ព្រម ទាំងវត្ថុតាងរួមមាន៖ក្រាមសថ្លាចំនួន ២កញ្ចប់ ធំ ម្សៅម៉ត់ពណ៌សចំនួន ៣កញ្ចប់ ថង់សម្រាប់ច្រកគ្រឿងញៀនចំនួន ១ដុំ ជញ្ជីងថ្លឹងចំនួន ១គ្រឿង ក្តារសម្រាប់ហិតថ្នាំញៀនចំនួន ១ ដែកកេសចំនួន៣គ្រឿង ម៉ាស៊ីនក្រឡុកចំនួន ៣គ្រឿង និងទូរស័ព្ទដៃចំនួន ៣គ្រឿង។



រីឯនៅជាន់ទី១១ បន្ទប់ I2-១១ បានរកឃើញករណីពាក់ព័ន្ធបទល្មើសជួញដូរ ប្រើប្រាស់ និងរក្សាទុកសារ ធាតុញៀនខុសច្បាប់ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិជប៉ុនចំនួន ១នាក់ ព្រមទាំងវត្ថុតាងរួមមាន៖ កញ្ឆាក្រាមចំនួន ០៤កញ្ចប់ធំ ថ្នាំគ្រាប់ពណ៌បៃតងសង្ស័យជាគ្រឿងញៀនចំនួន ៣៨គ្រាប់ ក្រាមសថ្លាចំនួន ១កញ្ចប់ ជញ្ជីងថ្លឹង ០១គ្រឿង ក្រដាសសម្រាប់ខ្ចប់មូរកញ្ឆាជក់មួយចំនួន ដែកកេស ០៣គ្រឿង ទូរស័ព្ទ ០២គ្រឿង បារីស៊ីហ្គែរ ០៣ដើម លុយដុល្លារចំនួន ៣០ដុល្លា ឧបករណ៍សម្រាប់កិនកញ្ឆា ០២ លិខិតឆ្លងដែន ០១ច្បាប់ និងថង់សម្រាប់ ច្រកថ្នាំញៀនមួយចំនួន។


លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា៖ ដោយឡែក នៅបន្ទប់ជួលគ្មានលេខ ជាន់ទី០២ និងជាន់ទី០៣ ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង និងនៅផ្ទះលេខ៦៧ ផ្លូវលេ ខ ៣០៩ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រុមការងារបានឃាត់ខ្លួនជនជាតិខ្មែរ ៤នាក់ (ស្រី ១នាក់) ព្រមទាំងសម្ភាររួមមាន៖ កុំព្យូរទ័រ All In One ១គ្រឿង Laptop ២គ្រឿង ម៉ូនីទ័រ ៣ គ្រឿង និងCPU ១គ្រឿង។ យោងតាមការ កោសល្យវិច័យរបស់មន្ត្រីជំនាញនៃ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាបានរកឃើញថាជាតម្រុយសង្ស័យពាក់ព័ន្ធផ្សព្វផ្សាយល្បែងស៊ីសងអនឡាញ ខុសច្បាប់។



ក្រោយការត្រួតពិនិត្យ និងដោយបានការឯកភាពពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ក្រុមការងារបានសម្រេចប្រគល់ជនសង្ស័យ និងសម្ភារទាំងអស់ខាងលើ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីបន្ត។
លោកស្រី អ្នកនាំពាក្យបានបន្ថែមទៀតថា៖ នៅថ្ងៃដដែលនេះ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញបានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬ អ្នកគ្រ ប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន៣ទីតាំង មនុស្សចំនួន១១នាក់ គិតជាថវិកាសរុបបានចំនួន៤៤.៤៨០.០០០រៀល (សែសិនបួនលានបួនសែនប្រាំបីម៉ឺនរៀល )៕អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


