ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថ្លែងលើកដំបូង ថា ការវាយប្រហារខ្លាំងរបស់អ៊ុយក្រែន ព្រោះចង់បង្កសតិអារម្មណ៍មិនច្បាស់លាស់លើកងទ័ពរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងកាលពីថ្ងៃ ទី២៣ ខែមិថុនា ថា អ៊ុយក្រែនកំពុងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី ក្នុងបំណងបង្កអស្ថិរភាព និងភាពចលាចលដល់សង្គមជាតិរុស្ស៊ី។ នេះបើយោតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការថ្លែងទៅកាន់និស្សិតដែលទើបបញ្ចប់ការសិក្សាពីស្ថាប័នយោធា និងសន្តិសុខ លោក ពូទីន បានបញ្ចេញមតិជាលើកដំបូងបង្អស់ទាក់ទងនឹងការវាយប្រហារទាំងនេះ គិតចាប់តាំងពីដ្រូន របស់អ៊ុយក្រែន បានវាយប្រហារចំរោងចក្រចម្រាញ់ប្រេងមួយកន្លែងក្នុងទីក្រុងម៉ូស្គូ កាលពីសប្តាហ៍មុន។
លោក ពូទីន បានលើកឡើងនៅក្នុងកិច្ចប្រជុំដែលត្រូវបានផ្សាយតាមទូរទស្សន៍ថា «ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល តើវាមានគោលដៅអ្វី? គឺដើម្បីបង្កអស្ថិរភាពក្នុងសង្គម នៅក្នុងស្ថានភាពនៃការវាយលុកដ៏ធំធេងបែបនេះ នៅពេលដែលប្លុកលោកខាងលិចទាំងមូល កំពុងធ្វើការឲ្យពួកគេ ហើយដ្រូនទាំងនេះកំពុងហោះចូលមកក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីបង្កើតឲ្យមានអារម្មណ៍មិនច្បាស់លាស់ចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី»។
ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ី ក៏បានបញ្ជាក់ដែរថា កងទ័ពរុស្ស៊ីជិតគ្រប់គ្រងបានទាំងស្រុងលើទីក្រុង កូស្តង់ទីនីវកា (Kostiantynivka) ដែលជាចំណុចបង្អែកភាគខាងត្បូងនៃតំបន់ការពារខ្សែក្រវាត់បន្ទាយនៅក្នុងតំបន់ដូណេតស្ក៍ (Donetsk) ដែលជាតំបន់មួយ ត្រូវទីក្រុងមូស្គូទាមទារឲ្យទីក្រុងកៀវបោះបង់ចោល។
សូមជម្រាបជូនថា ការវាយប្រហាររបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេង បានកើនឡើងទ្វេដង ចាប់តាំងពីដើមឆ្នាំ២០២៦ មកម្ល៉េះ ដែលបង្កឲ្យមានការតម្រង់ជួរយ៉ាងវែង និងធ្វើឲ្យតម្លៃប្រេងសាំងហក់ឡើងខ្ពស់នៅក្នុងតំបន់មួយចំនួន។ ជាក់ស្ដែង ទីក្រុងកៀវបានលើកឡើងថា គោលបំណងរបស់ខ្លួនគឺដើម្បីកាត់ផ្តាច់ប្រភពថវិកាដ៏សំខាន់សម្រាប់ផ្គត់ផ្គង់សង្គ្រាមរបស់រុស្ស៊ី និងដើម្បីបង្ហាញឲ្យប្រជាជនរុស្ស៊ីបានឃើញថា ជម្លោះនេះមិនមែនជារឿងនៅឆ្ងាយពីពួកគេទៀតនោះទេ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


