កូវីដ-១៩
មន្ត្រីក្រសួងផែនការម្នាក់ទៀតហើយបានឆ្លងជំងឺកូវីដ១៩ និងមានអ្នកពាក់ព័ន្ធ៧នាក់
មន្ត្រីនៃអគ្គាធិការដ្ឋានក្រសួងផែនការម្នាក់ទៀតត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ជាមួយនឹងភរិយានៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។ ចំណែកអ្នកជិតខាង៦នាក់ផ្សេងទៀតរស់នៅម្តុំអ្នកជំងឺខាងលើត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១កន្លងទៅ។
លោក ស្រីដា អ្នកនាំពាក្យក្រសួងផែនការបានមានប្រសាសន៍នៅរសៀលថ្ងៃទី០៤ ខែឧសភា នេះថាមន្ត្រីដែលឆ្លងថ្មីនេះមានឈ្មោះ អ៊ុក ទិត្យសុភ័ក្រ ភេទប្រុសអាយុ៤១ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកបានបន្តថា កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ លោក សុភ័ក្រ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងដូសទី១ នៅទីស្ដីការក្រសួងផែនការ និងបន្តអវត្តមានរហូតដល់រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ទើបឃើញវត្តមានរូបលោកមកទទួលការចាក់វ៉ាក់សាំងដូសទី២នៅទីស្ដីការក្រសួង។
លោកបានបន្ថែមថា ចំពោះទីស្នាក់អាស្រ័យបច្ចុប្បន្នរបស់លោក សុភ័ក្រ តំបន់រស់នៅរបស់លោកអ្នកជិតខាងចំនួន៦រូបបានធ្វើតេស្តវិជ្ជមានកូវីដ១៩នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ហើយរូបលោកអ៊ុកទិត្យ សុភ័ក្ត្រ ព្រមទាំងភរិយាត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១ដោយលទ្ធផលបង្ហាញថ្ងៃទី០៣ខែឧសភាថា មានវិជ្ជមានកូវីដ១៩ទាំងពីរនាក់។
ក្រសួងផែនការសូមណែនាំដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺខាងលើផ្ទាល់ត្រូវទៅយកសំណាកនៅតាមទីតាំងដែលក្រសួងបានកំណត់ ក្នុងនោះមានមន្ទីរពេទ្យខ្មែរសូវៀត មជ្ឈមណ្ឌលសុខភាពចាក់អង្រែក្រោម វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គលព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។
ចំពោះអ្នកពាក់ព័ន្ធដោយប្រយោលសូមមេត្តាធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯងដោយគោរពវិធានការរបស់ក្រសួងសុខាភិបាល។
នេះជាករណីទី៥ហើយដែលក្រសួងផែនការមានមន្ត្រីឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


