ព័ត៌មានអន្ដរជាតិ
វិស័យទេសចរណ៍ថៃ ប្រឈមហានិភ័យ ក្រោយការផ្ទុះគ្រាប់បែកនៅភាគខាងត្បូង របួសជនជាតិម៉ាឡេស៊ី ២នាក់
ប្រទេសថៃ កំពុងបារម្ភអំពីការរងឥទ្ធិពលដ៏អាក្រក់ ចំពោះវិស័យទេសចរណ៍ ក្រោយកើតមានការវាយប្រហារបំផ្ទុះគ្រាប់បែក នៅខេត្តភាគខាងត្បូង បណ្តាលឲ្យទេសចរ ជាជនជាតិម៉ាឡេស៊ី ២នាក់ រងរបួស។

តាមការផ្សាយរបស់ Khaosod, គ្រាប់បែកបានវាយប្រហាររថយន្ត របស់អ្នកទេសចរ ពេលធ្វើដំណើរមកដល់ត្រង់ផ្លូវប្រសព្វ Sapom ក្នុងស្រុក Tak Bai នៃខេត្ត Narathiwat កាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦។
ក្រោយការវាយប្រហារនោះភ្លាម ភាគីម៉ាឡេស៊ី ចេញសេចក្តីប្រកាស ព្រមានដល់ពលរដ្ឋខ្លួន ត្រូវប្រយ័ត្នពេលទៅលេងប្រទេសថៃ ភាគខាងត្បូង ឬបើអាច ផ្អាកធ្វើដំណើរទៅទីនោះសិន ព្រោះថា ស្ថានការណ៍កំពុងចលាចល និងវឹកវរ គ្មានសុវត្ថិភាពសោះឡើយ។

យោងតាម South China Morning Post កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ ដោយណែនាំដល់ប្រជាពលរដ្ឋខ្លួន ឲ្យពន្យារពេលរាល់ការធ្វើដំណើរដែលមិនចាំបាច់ ទៅកាន់តំបន់ភាគខាងត្បូងប្រទេសថៃ ហើយត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ប្រសិនបើពួកគេកំពុងស្ថិតនៅក្នុង តំបន់នោះស្រាប់។
ជាការពិត ហេតុការណ៍ផ្ទុះគ្រាប់បែក បូករួមទាំងការព្រមាននេះទៀតនោះ នឹងធ្វើ ឲ្យវិស័យទេសចរណ៍ថៃ នៅភាគខាងត្បូង ជួបបញ្ហាធំ និងរួមចំណែកធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេស ដែលកំពុងដុនដាបស្រាប់ទៅហើយ។

ដំណើរកម្សាន្តរបស់ទេសចរម៉ាឡេស៊ី នៅភាគខាងត្បូងប្រទេសថៃ គឺជាជម្រើសដ៏ពេញនិយមបំផុត ដោយសារតែតំបន់ទាំងពីរ មានព្រំប្រទល់ជាប់គ្នា ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវគោក ផ្លូវរថភ្លើង និងផ្លូវអាកាស។
កាលពីឆ្នាំមុន ជនជាតិម៉ាឡេស៊ីសរុប ៤.៤ លាននាក់ បានធ្វើដំណើរឆ្លងកាត់ព្រំដែនចូលថៃ ធ្វើឲ្យម៉ាឡេស៊ី ក្លាយជាទីផ្សារទេសចរណ៍បរទេសធំបំផុតរបស់ ថៃ។
ដូច្នេះ ការវាយប្រហារនេះ អាចធ្វើឲ្យលំហូរភ្ញៀវទេសចរតាមព្រំដែន ធ្លាក់ចុះយ៉ាងគំហុក ហើយក៏បាត់បង់ចំណូលយ៉ាងក្រាស់ក្រែល ផងដែរ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


