ព័ត៌មានអន្ដរជាតិ
ត្រាំ៖ អ៊ីរ៉ង់ សឹងតែព្រមធ្វើគ្រប់យ៉ាង តាមចិត្តអាមេរិក
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែបោះពាក្យវាយប្រហារអ៊ីរ៉ង់ និងអួតខ្លួនជាអ្នកមានប្រៀបក្នុងការចរចា ដោយពេលនេះ លោកបញ្ជាក់ថា៖ «អ៊ីរ៉ង់ សឹងតែព្រមធ្វើគ្រប់យ៉ាង តាមចិត្តអាមេរិក» ដែលន័យនេះលោកចង់សំដៅទៅលើ ការឯកភាពរបស់ទីក្រុងតេហេរ៉ង់ លើលក្ខខណ្ឌចរចា។

ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNBC កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខសេតវិមាន ត្រូវបានសួរថាតើ លោកគិតថា សង្គ្រាមអ៊ីរ៉ង់ អាចក្លាយជា «សង្គ្រាមគ្មានថ្ងៃបញ្ចប់» ដែលលោកធ្លាប់ប្តេជ្ញាថា នឹងចៀសឲ្យផុតដែរទេ?
លោកត្រាំ ឆ្លើយតបថា៖ «អ៊ីរ៉ង់ យល់ព្រមលើស្ទើរតែគ្រប់យ៉ាង ដែលយើងត្រូវការ ក្នុងការចរចាលើកិច្ចព្រមព្រៀងចុងក្រោយ រវាងប្រទេសទាំងពីរ។ អាមេរិក បានវាយកម្ទេចផ្នែកយោធារបស់ពួកគេ បើទោះបីជាទីក្រុងតេហេរ៉ង់ នៅសល់មីស៊ីលខ្លះៗ ក៏ដោយ។ យើងកំពុងចរចា ហើយយើងនឹងចាំមើលថាតើ មានអ្វីកើតឡើង»។
សម្តីរបស់លោកត្រាំ កើតឡើងស្របពេល មានសេចក្តីរាយការណ៍ថា កិច្ចចរចាដោយប្រយោលរវាង សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ នៅទីក្រុងដូហា ប្រទេសកាតា សម្រេចបាន «វឌ្ឍនភាពវិជ្ជមាន» ជុំវិញការអនុវត្តអនុស្សរណៈយោគយល់គ្នា (MoU) កាលពីខែមិថុនា។

ទោះបីជាយ៉ាងណាក៏ដោយ កិច្ចចរចា បានបញ្ចប់ទៅ ដោយគ្មានការចុះកិច្ចព្រមព្រៀងជាផ្លូវការ ឬការធានាសន្តិភាពយូរអង្វែង អ្វីទេ។
សូមជម្រាបថា ប្រធានបទស្នូលក្នុងការចរចានេះ គឺផ្តោតសំខាន់ លើការដោះស្រាយបញ្ហាចរាចរណ៍ផ្លូវសមុទ្រនៅច្រក Hormuz និងលក្ខខណ្ឌ ជុំវិញការដោះលែង មូលនិធិដែលត្រូវបង្កករបស់អ៊ីរ៉ង់។
ដ្បិតមិនទាន់ឈានដល់ការព្រមព្រៀងចុងក្រោយ ប៉ុន្តែភាគីទាំងពីរ បានឯកភាព បន្តកិច្ចពិភាក្សាទៅមុខទៀត ដើម្បីកសាងលើលទ្ធផល នៃកិច្ចប្រជុំកំពូលនៅប្រទេសស្វីស៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


