Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី ចាយ​​​ជាង​​២២លានដុល្លារ​ បញ្ជាទិញ​មីស៊ីល​ និងគ្រាប់​​​​ពី​អាមេរិក​​

បានផុស

នៅ

ប្រទេស​សិង្ហ​បុរី​នៅ​តំបន់​អាស៊ីអាគ្នេយ៍ បាន​អះអាង​ថា ​បាន​​ត្រៀម​ខ្លួនរួចជា​ស្រេច​ ដើម្បីទទួល​មីស៊ីល Hellfire បន្ថែម បន្ទាប់​ពីសហរដ្ឋអាមេរិក​គាំទ្រកញ្ចប់​​​ស្នើឡើង ក្នុង​​តម្លៃ ​២២.៣លាន​ដុល្លារអាមេរិក។

ក្រសួង​ការបរទេសសហរដ្ឋអាមេរិក បាន​​​ឲ្យ​ដឹង​​កាលពីថ្ងៃអង្គារ ថា ខ្លួន​បាន​អនុម័តការ​លក់​​មីស៊ីល AGM-114R Hellfire ចំនួន ២៤ដើម​បន្ថែម​ទៅឱ្យប្រទេសសិង្ហបុរី រួមជាមួយ​នឹងសេវាកម្មគាំទ្រ និងឧបករណ៍ពាក់ព័ន្ធ ក្នុង​កញ្ចប់​មាន​​គ្រាប់​សរុបចំនួន ៦៧​។

មីស៊ីល Hellfire របស់​អាមេរិក​។ រូបភាព៖ AFP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន CNA ​បាន​ចេញ​ផ្សាយ​​​នៅ​ថ្ងៃ​ទី​០១ ខែ​​កក្កដា​ ឆ្នាំ​២០២៦ ​ថា មីស៊ីល Hellfire គឺ​ជាប្រភេទ​អាវុធបាញ់​ពីលើអាកាស​ទៅ​ដី​ក្នុង​ភាពជាក់លាក់ខ្ពស់ ផលិតដោយក្រុមហ៊ុន Lockheed Martin របស់​សហរដ្ឋអាមេរិក​​។

ក្រសួងការពារជាតិ​សិង្ហបុរី (MINDEF) បាន​និយាយថា ការទិញ​​​​អាវុធ​​​នេះ​នឹងគាំទ្រដល់តម្រូវ​ការបណ្តុះបណ្តាល និងប្រតិបត្តិការ​របស់កងទ័ព​អាកាសសាធារណរដ្ឋសិង្ហបុរី(RSAF)។

មិនត្រឹម​​តែ​ប៉ុណ្ណោះ ឧទ្ធម្ភាគចក្រវាយប្រហារ AH-64D Apache Longbow របស់កងទ័ព​អាកាស​សិង្ហបុរី​(RSAF) គឺ​​បំពាក់​ដោយមីស៊ីល​ Hellfire​ ។

ក្រសួងឆ្លើយតបទៅ​នឹងសំណួរ​របស់​សារព័ត៌មាន​ CNA ថា៖ « ក្រសួង​ការពារ​ជាតិ​សិង្ហបុរីមានទស្សនៈយុទ្ធសាស្ត្រ​រយៈពេលវែង​លើការទិញ​ឧបករណ៍​យោធា​ទាំង​នោះ​ ដើម្បីធានាថា យើង​ធ្វើការសម្រេច​ចិត្ត​ប្រកប​ដោយការប្រុងប្រយ័ត្ន និង​ចំណាយតិចបំផុតក្នុង​ការ​បំពេញ​តម្រូវការ​យោធា​របស់​យើង​ ​ជា​ពិសេស​រក្សាការត្រៀមខ្លួន​ប្រតិបត្តិការ»។

យោង​តាមសេចក្តីថ្លែងការណ៍មួយ​ចេញផ្សាយដោយក្រសួងការបរទេស​អាមេរិក សិង្ហបុរីបាន​ស្នើ​ទិញ​​​មីស៊ីល ​​បូក​រួម​ជាមួយ​សេវាកម្មគាំទ្រ​ផ្នែក​វិស្វកម្ម បច្ចេកទេស និងភស្តុភារ​។

គួរ​បញ្ជាក់​ថា ការ​អនុម័តចុងក្រោយនេះ​បន្ថែមទៅលើកញ្ចប់​មុន​ដែល​មានតម្លៃ​ជិត​ ១២.៤លានដុល្លារអាមេរិក។​ កញ្ចប់នេះ​រួមមានគ្រឿងបន្លាស់ ឧបករណ៍​បាញ់បង្ហោះ សេវាថែទាំ និង​ជួសជុល ការគាំទ្រ​ផ្នែកទន់ បច្ចេកទេសបណ្តុះ​បណ្តាល និងជំនួយ​បច្ចេកទេស ក៏ដូចជាការគាំទ្រផ្នែក​វិស្វកម្ម និងភស្តុភារ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម