Connect with us

កីឡា

តឹងណាស់់! ព័រទុយហ្គាល់ ឈ្នះ ក្រូអាត ២-១ ទាំង​លំបាក ​ឡើង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ ជួប អេស្ប៉ាញ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ ព័រទុយហ្គាល់ បាន​ឡើង​ទៅ​​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ បន្ទាប់​ពី​ឈ្នះ ២-១ ទាំង​លំបាក​លើ ក្រូអាត ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup ឆ្នាំ ២០២៦។

កីឡាករ Cristiano Ronaldo ស៊ុតពិន័យ ១១ ម៉ែត្រ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួប​រវាង ព័រទុយហ្គាល់ និង ក្រូអាត ក្លាយ​ជា​ការ​ប្រកួត​ដ៏​រំជើប​រំជួល​សម្រាប់​ក្រុម​ទាំង​ពីរ ជា​ពិសេស​ព័រទុយហ្គាល់។ ក្រូអាត បាន​បើក​ការ​នាំ​មុខ ១-០ នៅ​នាទី ៥៣ ដោយ​កីឡាករ Ivan Parisic ប៉ុន្តែ​នៅ​នាទី ៦៨ ព័រទុយហ្គាល់ បាន​តាម​ស្មើ ១-១ តាម​រយៈ​ការ​ស៊ុតពិន័យ ១១ ម៉ែត្រ របស់ Cristiano Ronaldo។

កីឡាករ Cristiano Ronaldo អបអរ​គ្រាប់​បាល់

បន្ទាប់​មក Ronaldo ត្រូវ​បាន​ដូរ​ចេញ ហើយ​កីឡាករ Gancalo Ramos រក​បាន​គ្រាប់​បាល់​​ឲ្យ ព័រទុយហ្គាល់ នាំ​មុខ ២-១ នៅ​នាទី​៩០+៤ ។ យ៉ាង​ណា នៅ​នាទី៩០+១៣ កីឡាករ Joska Gvardiol រក​បាន​គ្រាប់​បាល់​តាម​ស្មើ ២-២ ប៉ុន្តែ​បែរ​ជា​គ្រាប់​បាល់ក្រៅ​ល្បែង Offside ដែល​ត្រូវ​បាន​ដក​គ្រាប់​បាល់​វិញ ផ្តល់​ឱកាស​ឲ្យ​ ព័រទុយហ្គាល់ ទទួល​បាន​ជ័យជម្នះ ២-១ យ៉ាង​រំជើប​រំជួល​បំផុត។  

កីឡាករ Goncalo Ramos អបអរគ្រាប់​បាល់

នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ព័រទុយហ្គាល់ ត្រូវ​ជួប​ក្រុម​ខ្លាំង អេស្ប៉ាញ។

កីឡាករ Goncalo Ramos អបអរ​គ្រាប់​បាល់
ក្រុម ព័រទុយហ្គាល់ អបអរ
ក្រុម​ព័រទុយហ្គាល់ អបអររ
កីឡាករ Ronaldo អបអរ
កីឡាករ Ronaldo អបអរ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup 2026 កាន់​តែ​រន្ធត់​ហើយ ដោយ​រក​ឃើញ​ក្រុមចំនួន ១២ បាន​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។ ជា​មួយ​គ្នា​នេះ មាន​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​បាន​ត្រឡប់​ទៅ​ផ្ទះ។

  1. កាណាដា ​ ឈ្នះ អាហ្វ្រិក​ខាង​ត្បូង ១-០ វគ្គ ៣២ ក្រុមចុង​ក្រោយ​។ ពួក​គេរក​បាន ៤ ពិន្ទុ ឈរ​​លេខ ២ ក្នុង​ពូល ពី​ការ​ស្មើ ប៊ូស្នៀ ១-១, ឈ្នះ កាតា ៦-០ និង​ចាញ់ ស្វីស ២-១។
  2. ប្រេស៊ីល ​បាន​ឈ្នះ ជប៉ុន ២-១ នៅ​វគ្គ ៣២ ក្រុមចុង​ក្រោយ។ ពួក​គេ​​រក​បាន ៧ ពិន្ទុ ឈរ​លេខ ១ ក្នុង​ពូល ពី​ការស្មើ ម៉ារ៉ុក ១-១, ឈ្នះ ហៃទី ៣-០ និង​ឈ្នះស្កុតឡែន ៣-០។
  3. ប៉ារ៉ាហ្គាយ បាន​ឈ្នះ អាល្លឺម៉ង់ ដោយប៉េណាល់​ទី ៤-៣ ក្រោយ​​ស្មើគ្នា ១-១ ក្នុ​ងពេល ១២០​នាទី។ ​ពួក​គេ​ជា​ក្រុម​​លេខ ៣ ល្អ​ពី​ការ​ឈ្នះ ១ ស្មើ ១ និង​ចាញ់ ១ រក​បាន ៤ ពិន្ទុ។
  4. ម៉ារ៉ុក បានឈ្នះ ហូឡង់ ដោយ​ប៉េណាល់ទី ៣-២ ក្រោយ​ស្មើ​គ្នា ១-១ ក្នុង​ពេល ១២០​នាទីវគ្គ ៣២ ក្រុម​ចុង​ក្រោយ។ ពួក​គេ​រក​បាន ៧ ពិន្ទុ ឈរ​លេខ ២ ក្នុង​ពូល ពី​ការ​ស្មើ ប្រេស៊ីល ១-១, ឈ្នះ ស្កុតឡែន ១-០ និង​ឈ្នះ ហៃ​ទី ៤-២។
  5. បារាំង បាន​ឈ្នះ ស៊ុយអែត ៣-០ វគ្គ ៣២ ក្រុមចុង​ក្រយ។ ពួក​គេ​រក​បាន ៩ ពិន្ទុ ឈរ​លេខ ១ ក្នុង​ពូល ពី​ការ​ឈ្នះ សេណេហ្គាល់ ៣-១ និង​ឈ្នះ អ៉ីរ៉ាក់ ៣-០ និង​ឈ្នះ ន័រវែស ៤-១។
  6. ន័រវែស បាន​ឈ្នះ កូតឌីវ័រ ២-១ វគ្គ ៣២ ក្រុមចុង​ក្រោយ។ ពួក​គេរក​បាន ៦ ពិន្ទុ ឈរ​លេខ ២ ក្នុង​ពូល ពី​ការឈ្នះ អ៉ីរ៉ាក់ ៤-១ និង​ឈ្នះ សេណេហ្គាល់ ៣-២។
  7. ម៉ិកស៊ិក ឈ្នះ អេក្វាទ័រ ២-០ វគ្គ ៣២ ក្រុមចុង​ក្រោយ។ ពួក​គេ​រក​បាន ៩ ពិន្ទុ​ពេញ ឈរ​លេខ ១​ ក្នុង​ពូល A ​ពី​ការ​ឈ្នះ អាហ្វ្រិកខាងត្បូង ២-០, ឈ្នះ កូរ៉េខាង​ត្បូង ១-០ និង ឆែក ៣-០។
  8. អង់គ្លេស បាន​ឈ្នះ​ កុងហ្គោ ២-១ វគ្គ ៣២ ក្រុម​ចុង​ក្រោយ។ ពួក​គេជា​ក្រុម​លេខ ១ ក្នុង​ពូល ពី​ការឈ្នះ ក្រូអាត ៤-២, ស្មើ ហ្គាណា ០-០ និង ឈ្នះ ប៉ាណាម៉ា ២-០។
  9. បែលហ្ស៊ិក បានឈ្នះ សេណេហ្គាល់ ៣-២ ក្នុង​ពេល ១២០​នាទី​ចុង​ក្រោយ។ ពួក​គេជា​ក្រុម​លេខ ១ ក្នុង​ពូល ដោយ​មាន ៥ ពិន្ទុ ពី​ការស្មើ អេហ្ស៊ិប ១-១, ស្មើ អ៉ីរ៉ង់ ០-០ និង​ឈ្នះ  នូវែលហ្សេឡង់ ៥-១។
  10. អាមេរិក បាន​ឈ្នះ បូស្នៀ ២-០ ទោះ​មាន​គ្នា​ត្រឹម​តែ ១០ នាក់ ។ ពួក​គេ​ជា​ក្រុម​​លេខ ១ ពី​ការឈ្នះ ប៉ារ៉ាហ្គាយ ៤-១ និង​ឈ្នះ អូស្ត្រាលី ២-០ និងចាញ់ តួកគី ៣-២។
  11. បារាំង បាន​ឈ្នះ អាល់ហ្សេរី ៣-០ ដោយ​មិន​ឲ្យ​តដៃ​រួច។ ពួក​គេជា​​ក្រុម​លេខ ១ ក្នុង​ពូល ដោយ​រក​បាន ៧ ពិន្ទុ ពី​ការស្មើ កាបវែរ ០-០, ឈ្នះអារ៉ាប៊ីសាអ៊ូឌីត ៤-០ និង​ឈ្នះ អ៊ុយរូហ្គាយ ១-០។
  12. ព័រទុយហ្គាល់ បាន​ឈ្នះ ក្រូអាត ២-១ ។ ក្រុម​ជា​ក្រុម​លេខ ២ ក្នុង​ពូល រក​បាន ៥ ពិន្ទុ បន្ទាប់​ពី​ស្មើ កុងហ្គោ ១-១, ឈ្នះ អ៊ុយបេគីស្ថាន ៥-0 និង​ស្មើ កូឡុំប៊ី ០-០។

អត្ថទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម