Connect with us

កីឡា

Yamal រំលង Mbappe, Olise ក្នុងចំណោមកីឡាករ ៣ នាក់ គេមើលឃើញលេងល្អនៅ World Cup 2026

បានផុស

នៅ

ខ្សែប្រយុទ្ធស្លាបស្តាំរបស់ក្រុមជម្រើសជាតិ អេស្ប៉ាញ កីឡាករ Lamine Yamal បានបង្ហាញឈ្មោះកីឡាករ ៣ នាក់ ដែលគេចាប់អារម្មណ៍បំផុតនៅ World Cup 2026 នេះ ប៉ុន្តែរឿងដ៏ភ្ញាក់ផ្អើល គឺគ្មានឈ្មោះខ្សែប្រយុទ្ធឆ្នើម Kylian Mbappe និង Michael Olise នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ World Cup 2026 មានកីឡាករល្អៗជាច្រើន ដែលកំពុងបង្ហាញសមត្ថភាពលេចធ្លោ ប៉ុន្តែ Lamine Yamal បានចុចឈ្មោះតែ ៣ នាក់ប៉ុណ្ណោះ ដែលជាកីឡាករគួរឱ្យចាប់អារម្មណ៍បំផុត រួមមានប្រធានក្រុម អាហ្សង់ទីនកីឡាករ Lionel Messi, ខ្សែប្រយុទ្ធស្លាបរបស់ ប្រេស៊ីល Vinicius Jr. និងខ្សែបម្រើរបស់ ម៉ារ៉ុក កីឡាករ Ismael Saibari។

ទាក់ទងនឹងរឿងខាងលើ ខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំ បានថ្លែងដូច្នេះ ថា៖ «ក្នុងចំណោមកីឡាករបាល់ទាត់ទាំងអស់ ខ្ញុំចូលចិត្ត Vinicius ខ្លាំងណាស់។ ជាមួយគ្នានេះ Messi ក៏ដូចគ្នា ហើយខ្ញុំគិតថា Saibari ក៏កំពុងធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតបាល់ទាត់ជើងឯកពិភពលោកឆ្នាំ ២០២៦ នេះដែរ។ ខ្ញុំគិតថាគាត់ជាកីឡាករម្នាក់ដែលលេងបាល់ទាត់បានយ៉ាងល្អ។ មិនត្រឹមតែរកគ្រាប់បាល់បានប៉ុណ្ណោះទេ ប៉ុន្តែការលេងជាក្រុមរបស់គាត់ក៏ល្អផងដែរ។»

ការជ្រើសរើសរបស់ Yamal ពិតធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ដែលរូបគេមិនបានជ្រើសរើសតារាឆ្នើម ២ នាក់ទៀត គឺខ្សែប្រយុទ្ធរបស់ បារាំង Kylian Mbappe និង Michael Olise។ Mbappe កំពុងឈរជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតនៅ World Cup 2026 ពោលគឺ ៦ គ្រាប់។ ចំណែក Olise វិញ កំពុងឈរជាកីឡាករបញ្ជូន (assists) ច្រើនបំផុត ពោលគឺចំនួន ៥ លើក។

ទោះបីជាយ៉ាងណា ការជ្រើសរើសរបស់ Yamal ខាងលើក៏មិនខុសនោះដែរ ដោយកីឡាករទាំង ៣ នោះសុទ្ធតែកំពុងបង្ហាញខ្លួនលេចធ្លោគួរឱ្យកត់សម្គាល់។ Messi កំពុងឈរជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតជាមួយ Mbappe ពោលគឺចំនួន ៦ គ្រាប់។ ចំណែក Vinicius រកបាន ៤ គ្រាប់ ហើយក៏បានជួយឱ្យ ប្រេស៊ីល ឡើងទៅវគ្គ ១៦ ក្រុមហើយដែរ។ ចុងក្រោយ កីឡាករ Saibari បានបង្ហាញទម្រង់លេងយ៉ាងភ្ញាក់ផ្អើល រហូតជួយឱ្យ ម៉ារ៉ុក ឡើងទៅវគ្គ ១៦ ក្រុម៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម