Connect with us

ព័ត៌មានជាតិ

មន្រ្ដីជំនាញការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យបន្តចុះផ្សព្វផ្សាយ អប់រំ អំពីវិធានការបង្ការដល់ទីតាំងអាជីវកម្ម

បានផុស

នៅ

នគរបាលរាជធានីភ្នំពេញ បន្តចុះអប់រំផ្សព្វផ្សាយពីវិធីបង្ការ និងសង្គ្រោះបឋមពីគ្រោះអគ្គិភ័យ ដល់ទីតាំងអាជីវកម្មចំនួន ១៨កន្លែង ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្តតាមទិសដៅការងាររបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញនៃការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ បានចុះយុទ្ធនាការផ្សព្វផ្សាយ និងអប់រំអំពីវិធានការបង្ការគ្រោះអគ្គិភ័យ នៅតាមទីតាំងអាជីវកម្មនានា។

ប្រតិបត្តិការនេះដឹកនាំដោយ លោកវរសេនីយ៍ទោ កាំង សុគន្ធ, លោកវរសេនីយ៍ទោ ពៅ ពុទ្ធី, និងលោកវរសេនីយ៍ទោ អ៊ុំ ប៊ុនធឿន នាយរងការិយាល័យ ដោយមានការចូលរួមពីមន្ត្រីជំនាញចំនួន ១២នាក់។ ក្រុមការងារបានចុះផ្ដល់ចំណេះដឹងផ្ទាល់ដល់ទីតាំងអាជីវកម្មសរុបចំនួន ១៨កន្លែង ស្ថិតក្នុងភូមិសាស្ត្របុរីពិភពថ្មី (សង្កាត់ចោមចៅទី១ និងចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ) និងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដោយមានប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មចូលរួមចំនួន ៣៩នាក់។

នៅក្នុងឱកាសនោះ កម្លាំងជំនាញបានធ្វើការណែនាំ និងដាស់តឿនយ៉ាងយកចិត្តទុកដាក់លើចំណុចគន្លឹះសំខាន់ៗ រួមមាន៖ ការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ៖ បង្រៀនពីរបៀបប្រើប្រាស់ និងវិធីសាស្ត្រត្រួតពិនិត្យបំពង់ពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវ , ណែនាំពីការប្រើប្រាស់ប្រព័ន្ធហ្គាស អគ្គិសនី និងសារធាតុជាងៗ ដែលងាយបង្កជាអគ្គិភ័យ , រំលឹកឱ្យពិនិត្យបិទបារ៉ែតភ្លើង បិទប្រព័ន្ធហ្គាស និងពន្លត់ធូបទៀនឱ្យបានរាល់ដង មុនពេលចាកចេញពីលំនៅដ្ឋាន និង ណែនាំដល់បុគ្គលិក និងកម្មករ ពីវិធីសាស្ត្រជម្លៀសខ្លួនដោយសុវត្ថិភាព និងវិធីសង្គ្រោះបឋម នៅពេលមានហេតុការណ៍គ្រោះថ្នាក់កើតឡើងជាយថាហេតុ។

យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងជំរុញឱ្យប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីរួមគ្នាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយអគ្គិភ័យ ឱ្យនៅកម្រិតទាបបំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម