ព័ត៌មានជាតិ
នគរបាលរាជធានី អំពាវនាវដល់ពលរដ្ឋគោរពច្បាប់ចរាចរណ៍ ខណៈគ្រោះថ្នាក់បាត់បង់អាយុជីវិតមានរាល់ថ្ងៃ
លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារនគរបាលចរាចរណ៍ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងមួយរយៈពេលក្រោយមកនេះ ស្របពេលដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានសម្រេចឲ្យផ្អាកការអនុវត្តច្បាប់ចរាចរណ៍ នៅពេលថ្ងៃមកមានការកត់សម្គាល់ ឃើញថាប្រជាពលរដ្ឋមួយចំនួនតូចបាន នឹងកំពុងបន្តការមិនទាន់ចូលរួមគោរពច្បាប់នៅឡើយ ដែលជាហេតុនាំឲ្យមានការកកស្ទះពិសេសអាច បង្កើតមាននូវគ្រោះថ្នាក់បានគ្រប់ពេល។

លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារនគរបាលចរាចរណ៍
លោកឧត្តមសេនីយ៍ទោស្នងការរងបន្ថែមថា ៖ កត្តាគ្រោះថ្នាក់ចរាចរណ៍ គឺ ជាក្តីកង្វល់និងចាំបាច់ត្រូវព្រួយបារម្ភ ដើម្បីទប់ស្កាត់ឲ្យបានខ្ពស់ ពិសេសនោះក្នុងនាមនគរបាលជំនាញ គឺ មិនត្រូវបណ្តែតបណ្តោយនោះឡើយ។
លោកស្នងការរងបានសង្កត់ធ្ងន់ថា សកម្មភាពពលរដ្ឋនៅតែដដែល មិនកែចរិកសោះ ស្តាប់តែពេលណែនាំ ណែនាំហើយដដែលមិនកែ ចាប់យកម៉ូតូទុកមួយខែបានរាងមើលទៅ បើមិនគិតគ្រោះថ្នាក់ខ្លួនអែង ត្រូវចេះគិតគ្រោះថ្នាក់ដល់គេផ្សេងផង ដោយរាល់មានអ្នកស្លាប់រាល់ថ្ងៃ គ្មានថ្ងៃណាមិនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ប៉ូលីសណែនាំឡើងចង់អស់ខ្យល់ហើយ ពេលខ្លះជេទាំងប៉ូលីសទៀតក៏មានហួសចិត្ត។



បើទោះបីជាច្បាប់ត្រូវបានផ្អាកការអនុវត្តក៏ពិតមែន ក៏ប៉ុន្តែក្រុមយុវជននិងជាពលរដ្ឋ ក្នុងសង្គមបង្ហាញការបន្តចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ដើម្បីការពារអាយុជីវិតខ្លួនឯង និង ដើម្បីសុខសុវត្ថិភាពលើដងផ្លូវសាធារណៈផងដែរ។

ក្រុមយុវជននិងជាពលរដ្ឋ
គួរបញ្ជាក់ថា៖បច្ចុប្បន្ននេះកម្លាំងនគរបាលជំនាញផែនចរាចរណ៍នៅក្នុងក្របខណ្ឌទីទាំងរាជធានីភ្នំពេញតែងតែបង្កើនការយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយតាមបណ្តាញសង្គមនិងចុះអប់រំណែនាំពីច្បាប់ចរាចរណ៍ដល់ពលរដ្ឋដើម្បីជាការបញ្ចៀបការយល់ដឹងឲ្យបានទូលំទូលាយនិងដើម្បីឲ្យពួកគាត់ចូលរួមគោរពច្បាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាអតិបរិមា៕អត្ថបទ៖សុភា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


