Connect with us

សន្តិសុខសង្គម

បង្ហាញមុខជនសង្ស័យ២៤នាក់ ជាសាធារណៈមុនបញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើស៥ករណីផ្សេងគ្នា

បានផុស

នៅ

កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលច្បារអំពៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក អធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល នឹងអធិការដ្ធាននគរបាលស្រុកពារាំង ខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ២៤ នាក់ ពាក់ព័ន្ធនិងបទល្មើស០៥ ករណីផ្សេងគ្នា និងធើ្វការបង្ហាញមុខជាសាធារណៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង អនុវត្តន៍តាមបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងបញ្ហារដោយផ្ទាល់ពីលោក លោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងអនុវត្តន៍ដោយផ្ទាល់ពីលោកវរ សេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កម្លាំងជំនាញបានបើកការស្រាវជ្រាវរហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យចំនួន២៤នាក់ ពាក់ព័ន្ធបទល្មើសចំនួន ០៥ករណី ក្នុងនោះរួមមានករណីលួច ០៣ករណី, វាយប្លន់យកទូរស័ព្ទ ០១ករណី និងប៉ុនប៉ងឃាតកម្ម ០១ករណី។

ករណីទី០១ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដុំថ្ម និងដែកដងឆ័ត្រ ដេញវាយជនរងគ្រោះតែមិនត្រូវ) ប្រព្រឹត្តនៅចំណុចភ្លើងស្តុបទួលពង្រ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២២ និង ០០ នាទី និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវដែកកែច្នៃ,ដែកដងឆ័ត្រ,ដែកដងជូតឥដ្ឋ និង ដុំថ្ម កាប់ វាយ និងគប់ តែមិនត្រូវដោយជនរងគ្រោះរត់គេចខ្លួន ហើយនាំគ្នាព្រួតវាយម៉ូតូបណ្តាលឲ្យបែកកុងទ័រ ,បែកក្បាំង ,វៀច ឈ្នាន់ម៉ូតូនិងដាច់ផ្លាកលេខម៉ូតូ រងការខូចខាតម៉ូតូចំនួន ០២ គ្រឿង) ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ ផ្លូវ បេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០១ និង ៥៧ នាទី ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាពក្រុមក្មេងទំនើងឈ្មោះ កាហ្វ្រិកែងទួលពង្រ (TPR)។

ករណីទី០២ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ – ទោស (យកជើងធាក់ម៉ូតូបណ្តាលឲ្យដួល រួចយកកាំបិតផ្គាក់ដេញកាប់លើជនរងគ្រោះ តែមិនត្រូវ រួចកាប់ម៉ូតូបណ្តាលឲ្យ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ រងការខូចខាតនិងប្លន់យកទូរស័ព្ទដៃម៉ាកអាយហ្វូន១៥ប្រូម៉េ ពណ៌ខៀវ ចំនួន០១គ្រឿង)ប្រព្រឹត្តនៅចំណុចផ្លូវបេតុង វេលាម៉ោង ០២ និង ១០ នាទី។

ករណីទី០៣ ៖ ឆបោកមានស្ថានទម្ងន់ទោស (បន្លំយកប្រាក់ដោយមានការចាត់តាំង)ប្រព្រឹត្តនៅចំណុចផ្ទះលេខផ្ទះលេខ ៩២A ផ្លូវលេខC០១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦។

ករណីទី០៤ ៖ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ប្រព្រឹត្តនៅរាជធានីភ្នំពេញ និង ករណីទី០៥ ៖ លេខ៤១B ភូមិជម្ពូវន្ត័២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែឧសភា ប៉នប៉ងឃាតកម្ម (ប្រើកាំបិតចិតបន្លែកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង ២៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវីធីច្បាប់៕អត្ថបទ៖ អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម