ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ណែនាំផ្សព្វផ្សាយការយល់ដឹងពី App NoDrug ដើម្បីរាយការណ៍ និង ទទួលព័ត៌មានពីបញ្ហាគ្រឿងញៀន
លោក នួន សុមេធ រដ្ឋលេខាធិការ អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍ និងជាតំណាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដើម្បីប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មានជាអាទិ៍ ៖ ការរៀបចំពង្រឹងជនបង្គោលតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត ពង្រឹងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន លិខិតបទដ្ឋានគតិយុត្តជាធរមាន ផ្សព្វផ្សាយឲ្យយល់ដឹងពីកម្មវិធីទូរស័ព្ទដៃ App NoDrug ដើម្បីការរាយការណ៍ និង ទទួលបានព័ត៌មានពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនដល់មន្រ្តីរាជការ ម្ចាស់អាជីវកម្ម និង បុគ្គលិកបានគ្រប់គ្នា ដោយត្រូវមានរបាយការណ៍ជាប់ជាប្រចាំ។

ការដាក់ចេញវិធានការនេះ ក្នុងឱកាស ក្រសួងទេសចរណ៍ សហការជាមួយ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំពិធីផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ១១ ជូនដល់ ថ្នាក់ដឹកនាំ និង មន្រ្តី ពីអង្គភាពចំណុះក្រសួង និង មន្ទីរទេសចរណ៍រាជធានី-ខេត្ត កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ តាមរយៈការចូលរួមដោយផ្ទាល់ និង ពីចម្ងាយ (Zoom)។


នាឱកាសនោះ លោក ឡោ សុវិជ្ជា អគ្គនាយករង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មកាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍ បានជម្រាបជូនពីលទ្ធផលការងារ ឆ្នាំ ២០២៥ និង ទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៦ និង សេចក្តីណែនាំលេខ ០០៧ ស្តីពីការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ១១ របស់ក្រសួងទេសចរណ៍។

លោកឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និង ទំនាក់ទំនងសាធារណៈ ក៏បានផ្តល់បទបង្ហាញពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង អត្ថប្រយោជន៍កម្មវិធីទូរស័ព្ទដៃ App NoDrug ផងដែរ។
ក្នុងនាម លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង បានពាំនាំប្រសាសន៍ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងនូវអំណរគុណ និង កោតសសើរដល់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និង ផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ១១ ព្រមទាំងយុទ្ធសាស្រ្តទាំង ៦ រួមមាន ៖ យុទ្ធសាស្រ្តអប់រំ អនុវត្តច្បាប់ រដ្ឋបាល ព្យាបាល និង ស្តារនីតិសម្បទា បទបញ្ជា ០១-០២ បប និង ទំនាក់ទំនងអន្តរជាតិ៕








-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


