ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីគុយបា ថា ប្រជាជនគុយបានឹងតស៊ូសាមគ្គីដល់តំណក់ឈាមចុងក្រោយ បើអាមេរិកវាយប្រហារមែន
ជម្លោះពាក្យសម្តី និងការរឹតបណ្តឹងប្រេងឥន្ធនៈដោយសហរដ្ឋអាមេរិកលើប្រទេសគុយបា មិនបានធូរស្រាលនៅឡើយទេ ដោយទីក្រុងវ៉ាស៊ីនតោននៅតែគំរាមគុយបាដោយប្រើកម្លាំងយោធាបន្តបន្ទាប់ ប្រឆាំងនឹងរដ្ឋាភិបាលកុម្មុយនិស្តដឹកនាំនៅគុយបា ដែលតែងតែបង្ហាញជំហរតតាំងជាមួយសហរដ្ឋអាមេរិក។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel លើកឡើងថា ប្រទេសគុយបាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់នឹងអន្តរាគមន៍យោធាណាមួយរបស់សហរដ្ឋអាមេរិក ដោយព្រមានថា ប្រជាជនគុយបានឹងការពារអធិបតេយ្យភាពរហូតដល់ដំណក់ឈាមចុងក្រោយ។ នេះបើយោងតាមបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News នៅថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៦ ចំពេលមានការគំរាមកំហែងជាថ្មីម្តងទៀត ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ពេលអ្នកកាសែតសួរ ទាក់ទងទៅនឹងការកត់សម្គាល់ថ្មីៗរបស់លោក ត្រាំ លើកឡើងថា៖ « គុយបាកំពុងមករកយើង[សហរដ្ឋអាមេរិក]»។
លោក Diaz-Canel បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានធ្វើយុទ្ធសាស្ត្រនៃភាពវង្វេងជំរុញដោយប្រព័ន្ធផ្សព្វផ្សាយ និងសង្គ្រាមផ្លូវចិត្ត ប្រឆាំងនឹងប្រទេសគុយបា ដោយហៅវោហាសាស្ត្រនេះថា៖ « ជាការខឹងសម្បារ និងការប្រមាថដល់សេចក្តីថ្លៃថ្នូររបស់ប្រជាជនយើង និងជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ»។
មេដឹកនាំគុយបារូបនេះ បាននិយាយថា រដ្ឋាភិបាលរបស់លោកមិនអាចច្រានចោលការវាយប្រហាររបស់សហរដ្ឋអាមេរិកបានទេ ប៉ុន្តែកំពុងត្រៀមខ្លួនសម្រាប់លទ្ធភាពដែលអាចធ្វើបាន។
លោកលើកឡើងថា៖ « ប្រសិនបើមានការវាយប្រហារ ប្រជាជនគុយបានឹងឆ្លើយតបដោយសាមគ្គីភាព និងភាពរឹងមាំ និងការពារអធិបតេយ្យភាពរបស់យើង។ យើងមិនចង់បានសង្គ្រាមនោះទេ ប៉ុន្តែយើងមិនខ្លាចវាទេ»។
ស្តីពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលទីក្រុងវ៉ាស៊ីនតោនបានរឹតបន្តឹងកាលពីខែមករាជាមួយនឹងការហាមឃាត់ប្រេងឥន្ធនៈ លោក Diaz-Canel បដិសេធការចោទប្រកាន់ថា ប្រទេសគុយបាធ្វើជាម្ចាស់ផ្ទះនៃការដំឡើងយោធាចិន ឬរុស្ស៊ី ដោយនិយាយថា៖ « មិនមានមូលដ្ឋានចិនក្នុងប្រទេសគុយបាទេ»។
លោកបានពិពណ៌នាអំពីការហាមឃាត់របស់អាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍ថា៖ « ជាការបិទផ្លូវដ៏វែងបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយស្តីបន្ទោសអាមេរិក ចំពោះការដាច់ចរន្តអគ្គិសនីរ៉ាំរ៉ៃ ការខ្វះខាតថ្នាំពេទ្យ និងការលំបាកផ្នែកសេដ្ឋកិច្ច។ ការហាមឃាត់ប្រេងឥន្ធនៈមានចំនួនជាឧក្រិដ្ឋកម្ម និងការប្រល័យពូជសាសន៍»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


