សន្តិសុខសង្គម
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ពីល្បិចឆបោករបស់ជនអនាមិក ដែលបន្លំខ្លួនជាបុគ្គលិកធនាគារ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រាប់ពីល្បិចឆបោករបស់ក្រុមជនអនាមិក ដែលបន្លំខ្លួនជាបុគ្គលិកនធាគារ និងក្រើនរំលឹកដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ជៀសវាងបាត់បង់ប្រាក់កាក់ និងហានិភ័យនានានៅពេលក្រោយ។
ការចេញមកប្រាប់ពីល្បិចឆបោករបស់ជនអនាមិកនេះ គឺបន្ទាប់ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញមាន ករណីជនអនាមិកជាច្រើនបានបន្លំខ្លួនជាបុគ្គលិកធនាគារ ទាក់ទងទៅពលរដ្ឋតាមរយៈទូរស័ព្ទ ហើយក៏បានប្រាប់ថា ពួកគេជាបុគ្គលិកធនាគារ។ បន្ទាប់ពីទាក់ទៅពលរដ្ឋ ពួគគេប្រាប់ថា គណនីធនាគាររបស់គាត់(របស់ពលរដ្ឋ)ត្រូវបានខូចហើយ ដែលតម្រូវឱ្យផ្ទេរប្រាក់ចេញសិន ដើម្បីជួសជុលគណនីធនាគារ ហើយក្រោយជួសជុលរួចពួកគេនឹងផ្ទេរប្រាក់ជូនលោក-អ្នកវិញ ក្នុងថ្ងៃដដែល។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា ក្រោយមកជនអនាមិកបានតម្រូវឱ្យលោក-អ្នក ភ្ជាប់លេខតេលេក្រាម(Telegram) ដើម្បីងាយស្រួលជជែកគ្នា និងបញ្ជុះបញ្ចូលពលរដ្ឋផ្ទេរប្រាទៅគណនីធនាគាររបស់ជនអនាមិកនោះ តាមរយៈQR Code និងបន្តឱ្យផ្ទេរប្រាក់បន្ថែមទៀត ដោយជនអនាមិកនោះមិនបានផ្ទេរប្រាក់ត្រឡប់មកវិញនោះទេ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សាធារណជន សូមមេត្តាពិនិត្យ ពិចារណាអោយបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការវេរលុយ ជាពិសេសសូមពិនិត្យថា តើគណនីធនាគាររបស់ខ្លួនមានបញ្ហាទេ ប្រសិនបើគណនីធនាគាររបស់ខ្លួនមានបញ្ហា ត្រូវទៅធនាគារដើម្បីដោះស្រាយបញ្ហាដោយផ្ទាល់ ជៀសវាងទទួលនូវហានិភ័យនានានៅពេលក្រោយ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


